ខេត្តតាកែវ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវនៅថ្ងៃទី ២២ ខែមករាឆ្នាំ២០២៦ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១១:៤៨នាទី ថ្ងៃទី២០ខែមករា ឆ្នាំ ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់៖
១/ឈ្មោះ ហាន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ
២/ឈ្មោះ ឯម ចន្នី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរពោធិ៍ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ
៣/ឈ្មោះ ឃួន សុជាតិ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ។
៤/ឈ្មោះ ពក ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ ឃុំ សំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន៖
១/ម្សៅក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ ទម្ងន់២៣.៧៦ក្រាម (ថ្លឹងទាំសំបកថង់)
២/ទូរស័ព្ទ ចំនួន០៥គ្រឿង
៣/ម៉ូតូចំនួន ០២គ្រឿង
៤/ដាវដែកចំនួន០២ដើម
៥/សម្ភារ:វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាយល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕










