ករណីគ្រោះថ្នាក់ចរាចរណ៍បន្តបុកជាប់គ្នា ៣គ្រឿង បង្កការភ្ញាក់ផ្អើល នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងបន្តបុកជាប់គ្នារវាងយានយន្តចំនួន ៣ គ្រឿង រួមមាន តូយ៉ូតាអាព្រុស១គ្រឿង,កង់បី១គ្រឿង និងរថយន្ត Prius ១គ្រឿងទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់នោះ ។

តាមព័ត៌មានបឋមបានឲ្យដឹងថា រថយន្តព្រុសពណ៌ ទឹកប្រាក់ បានធ្វើដំណើរពីទិសខាងកើតទៅទិសខាង លិច ស្របទិសជាមួយយានយន្ត PassApp លុះមកដល់ចំណុចកើតហេតុ រថយន្តអាព្រុសបានបុកជាមួយកង់បីមួយគ្រឿង បណ្តាលឲ្យរថយន្តជ្រុលបន្តទៅបុកជាមួយរថយន្តតូយ៉ូតា Prius ១គ្រឿងទៀត ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាប្រមាណម៉ោង ០៣:០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ កំណត់ទីតាំងកើតហេតុ និងសម្របសម្រួលចរាចរណ៍ ខណៈដែលការស្រាវជ្រាវកំពុងបន្ត ដើម្បីកំណត់មូលហេតុពិត ប្រាកដ និងទំនួលខុសត្រូវតាមផ្លូវច្បាប់ ។

...

ប្រជាពលរដ្ឋនៅក្បែរតំបន់កើតហេតុ បានលើកឡើងថា តំបន់នេះជាចំណុចមានចរាចរណ៍មមាញឹក ជាពិសេសនៅពេលយប់ជ្រៅ ហើយសំណូមពរឲ្យអាជ្ញាធរ ពង្រឹងវិធានការគ្រប់គ្រងល្បឿន និងសុវត្ថិភាពចរាចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់បែបនេះកើតឡើងជាបន្តទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print