ការរំជើបរំជួលនៃពានរង្វាន់អង់គ្លេស Premier League កំពុងតែចាប់ផ្តើមកើតឡើងនៅភាគខាងជើងទីក្រុងឡុងដ៍ ខណៈដែលកាំភ្លើងធំArsenalចាញ់ក្នុងផ្ទះខ្លួនឯង 3-2 ដោយដៃបិសាចក្រហម Manchester United កាលពីថ្ងៃអាទិត្យបានធ្វើឱ្យអ្នកដេញតាមពីក្រោយមានគម្លាតកាន់តែជិត។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងតង់ទីពីរដោយកីឡាករ Patrick Dorgu និង Matheus Cunha បានធ្វើឱ្យ Man United ឈ្នះការប្រកួត Premier League ជាលើកដំបូងនៅលើទឹកដី Arsenal ចាប់តាំងពីឆ្នាំ 2017 ដើម្បីបន្ធូរបន្ថយការកាន់កាប់របស់កាំភ្លើងធំនៅលើកំពូលតារាង។
ការបរាជ័យក្នុងផ្ទះជាលើកដំបូងរបស់ Arsenal នៃរដូវកាលនេះនៅក្នុងការប្រកួតទាំងអស់បានធ្វើឱ្យពួកគេនាំមុខតែ 4 ពិន្ទុពីក្រុម Manchester City និង Aston Villa ។
Man City បានត្រលប់ទៅរកទម្រង់ល្អវិញដោយបានយកឈ្នះ Wolverhampton Wanderers កាលពីថ្ងៃសៅរ៍ ខណៈដែល Aston Villa បានឈ្នះ 2-0 នៅផ្ទះ Newcastle United កាលពីថ្ងៃអាទិត្យ មុនពេល Arsenal ចាប់ផ្តើមនៅកីឡដ្ឋាន Emirates ។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលនៅតង់ទីមួយដោយកីឡាករ Emiliano Buendia និងគ្រាប់បាល់ចុងម៉ោងដោយ Ollie Watkins ផ្តល់បីពិន្ទុសម្រាប់ Villa ដែលបានវាយបកមកវិញយ៉ាងគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីការចាញ់ក្នុងផ្ទះកាលពីសប្តាហ៍មុនដោយក្រុម Everton ។
Arsenal បច្ចុប្បន្នមាន 50 ពិន្ទុពី 23 ប្រកួតជាមួយនឹង City និង Villa មាន 46ពិន្ទុ ខណៈ Man Utd ដែលនៅលេខ 4 មាន 38ពិន្ទុ ។
តោខៀវ Chelsea ឈរនៅលេខរៀងទី 5 ជាមួយនឹង 37ពិន្ទុ បន្ទាប់ពីទទួលជ័យជម្នះ 3-1 នៅ Crystal Palace ដោយការស៊ុតបញ្ចូលទីដោយ Estevao, Joao Pedro និង Enzo Fernandez ចំណែក Chris Richards រកបានគ្រាប់បាល់លួងចិត្តសម្រាប់ម្ចាស់ផ្ទះ។
Nottingham Forest បានផ្លាស់ប្តូរ 5 ពិន្ទុពីលើតំបន់កាត់ចោលជាមួយនឹងជ័យជម្នះ 2-0 នៅ Brentford ។
Arsenal កំពុងតាមយកពានរង្វាន់អង់គ្លេសPremier League ជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ហើយអាចនឹងបានធ្វើការនាំមុខរហូតដល់7ពិន្ទុបើសិនជាពួកគេបានយកឈ្នះបិសាចក្រហមក្នុងទឹកដី។ ប៉ុន្តែការចាញ់កាលពីថ្ងៃអាទិត្យបានបង្កើនកម្រកម្រិតភាពតានតឹងក្នុងការដណ្តើមជើងឯកកាន់តែខ្លាំងឡើងពីក្រុម Man City និង Aston Villa៕










