កិច្ចជំនួប ត្រីភាគីរុស្ស៊ី-អាមេរិក-អ៊ុយក្រែនបានបិទបញ្ចប់

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ កិច្ចជំនួប ត្រីភាគីជាលើកដំបូង នៃ ក្រុមការងារស្តីពីបញ្ហាសន្តិសុខដែលចាត់តាំងឡើងដោយតំណាង មកពីប្រទេស រុស្ស៊ី អាមេរិក និងអ៊ុយក្រែន បានបិទបញ្ចប់ នៅ ក្រុង Abu Dhabi រដ្ឋធានីប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ បច្ចុប្បន្ន គ្រប់ភាគីមិនបាន ចេញសេចក្តីថ្លែងការណ៍រួម អំពីលទ្ធផលនៃកិច្ចជំនួប ឬប្រកាសថាឈានដល់គំនិតឯកភាពរួមនោះទេ ។

លោក ហ្សេលិនស្គី ប្រធានាធិបតី អ៊ុយក្រែនបាន បង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២៤ ខែមករា ថា កិច្ចជំនួបត្រីភាគីលើកនេះ គឺប្រកបដោយលក្ខណៈស្ថាបនា។ ឱ្យតែបណ្តាភាគីនានាមានឆន្ទៈបន្ត ធ្វើការពិភាក្សា កិច្ចជំនួបលើកក្រោយត្រូវបានរំពឹងថា អាចបើកធ្វើ នៅសប្តាហ៍ក្រោយ។

ថ្ងៃដដែល លោក Steve Witkoff បេសកជនប្រធានាធិបតីអាមេរិកបាន បង្ហោះសារតាមបណ្តាញទំនាក់ទំនង សង្គមថា ជំនួបត្រីភាគីជុំថ្មីនឹងបើកធ្វើនៅក្រុង Abu Dhabi នៅសប្តាហ៍ក្រោយ។

គិតមកទល់បច្ចុប្បន្ន រុស្ស៊ីមិនបាន ឆ្លើយតបអំពីពេលវេលានៃកិច្ចជំនួបត្រីភាគីលើកក្រោយនោះទេ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print