ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បន្ទាប់ពីឈ្នះឆ្នោតហើយភូមាវៃពួកបំបែករដ្ឋការ៉ែនភ្លាម = តែគ្រាប់បែកធ្លាក់លើសៀមវិញ?
២- ការសម្រេចចូលក្រុមប្រឹក្សាសន្តិភាព = បើជាសមាជិកធម្មតាអាណត្តិ៣ឆ្នាំម្តងមិនបង់លុយទេ តែបើធ្វើជាគណអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិភាពទើបត្រូវបង់លុយ១០០០លានដុល្លា?
៣- នៅប្រទេសណាដូចនៅប្រទេសណាទេ = បើមន្ត្រីជាន់ខ្ពស់ដែលបានលួចផ្តល់ព័ត៌មានសម្ងាត់ជាតិទៅឲ្យប្រទេសបដិបក្ខនឹងត្រូវចាប់ខ្លួនជាមិនខាន។
៤- ពួកអានេះរត់មាត់នឹងពាក្យសេរី = តែវានិយាយសុទ្ធតែយកឯកជនភាពរបស់បុគ្គលគេមកនិយាយដោយមិនគិតប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គេទាល់តែសោះ?
៥- ពួកវានិយាយបំផ្លើសថែមថយដើម្បី = ឲ្យមានការរើសអើងរវាងអ្នកមាននិងអ្នកក្រ។
៦- ពួកវានិយាយដុតកំហឹងដើម្បីឲ្យមានកំហឹងវណ្ណៈនៅក្នុងសង្គមកម្ពុជា?
៧- ការនិយាយដូច្នេះដោយពួកវាចង់ធ្វើឲ្យសង្គមកម្ពុជាកើតចលាចលវឹកវរនៅក្នុងសង្គម = ដោយពួកវាមិនចង់ឲ្យកម្ពុជាបានសុខនិងមានសន្តិភាព?
៨- និយាយរួមទោះបីពួកវាមានដើមកំណើតជាខ្មែរក៏ដោយ = តែខួរក្បាលវាមិនមែនជាខ្មែរទេ។
៩- ពួកអានេះសុទ្ធតែពួកអាដល់ត្រើយសើយគូថ = បានទៅនៅបរទេសវាភ្លេចកំណើតអស់ហើយ។
១០- ពួកនេះទោះបានទៅរស់នៅទីណាក៏មិនចុះសម្រុងនឹងគេដែរ = ទៅនៅកន្លែងណាតែមានរឿងកន្លែងនោះ?
ដោយ ៖ លោក សុខ ឥសាន










