រថយន្តកុងតឺន័រចតប្របចិញ្ចេីមផ្លូវមិនដាក់សញ្ញាសម្គាល់ត្រូវម៉ូតូបុកពីក្រោយរបួសបាក់ភ្លៅម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលចតប្របចិញ្ចេីមផ្លូវមិនដាក់សញ្ញាសម្គាល់បណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២០និង២១នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ណូ ពុទ្ធធឿន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ  មានអាសយដ្ឋាននៅភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងមកចតឈប់នៅប្របចិញ្ចេីមផ្លូវដោយមិនបានដាក់សញ្ញាសម្គាល់អ្វីនោះទេ​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ភ្លៅខាងស្តាំ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print