ភ្នំពេញ: នារីរូបស្រស់ម្នាក់ក្នុងចំណោមបី នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងទៅដើរលេងម្ដុំមុខវាំង ខណៈមិនទាន់ដល់ផង ត្រូវបានចោរឆក់ទូរស័ព្ទiphone12 Pro maxមួយគ្រឿងបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោងជិត២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករាឆ្នាំ ២០១៦។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាបីនាក់ជិះម៉ូតូស្កុបពី មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល1AK-8478 រូបគាត់អង្គុយខាងក្រោយ ចេញពីផ្លូវជាតិលេខ៣ គោលបំណងទៅលេងនៅមុខវាំង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូនីចមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់ទូរស័ព្ទiphone 12 pro maxរបស់គាត់កំពុងកាន់នៅនឹងដៃបានសម្រេច រួចជនសង្ស័យក៏បានជិះរត់គេចខ្លួនបាត់ស្រមោល។ជននរងគ្រោះបានបន្តទៀតថាភ្លាមៗនោះរូបគាត់ក៏នាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ស្ពានអាកាស7មករាដែល ប៉ុន្តែដេញតាមមិនទាន់ ក៏ត្រឡប់មកក្រោយវិញរត់រកសមត្ថកិច្ចបានឲ្យជួយអន្តរាគមន៍មកដល់ក្រោមស្ពានអាកាសផ្សារដីហុយ។ប្រភពដដែលបានបន្តទៀតថានៅជាប់ទូរស័ព្ទរបស់គាត់មានអត្តសញ្ញាណប័ណ្ណនិងលុយមួយចំនួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុ រួចសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវរកមុខជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ÷ចន្ទ លីហ្សា










