ខេត្តកណ្តាល ÷ ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ហើយគ្មានលុយទិញ ជនសង្ស័យបានសុំលុយពីក្មួយ តែសុំមិនបាន ក៏ប្រើហិង្សាដោយចេតនាដេញវាយក្មួយរហូតមកដល់ម្តាយ(បងស្រីបង្កើត) មកវាយបងស្រី លួចឥវ៉ាន់បងស្រី និងគម្រាមថានឹងសម្លាប់ ត្រូវសមត្ថកិច្ចអន្តរាគមន៍ជួយចាប់ឃាត់ខ្លួនជនសង្ស័យបាន។ ហេតុការណ៍ចុងក្រោយ បានកើតឡើងនៅថ្ងៃទី ២៧ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះស្ត្តី្រគ្រោះស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អឿន ឡៃហៀង អាយុ៣៦ឆ្នាំ ជន ជាតិខ្មែរ (ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើត) មុខ របរលក់ចាប់ហួយក្នុងទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំនែកជនសង្ស័យឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ (ជាប្អូនប្រុស របស់ស្ត្រីរងគ្រោះ) មុខរបរមិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន) មានទីលំនៅ ក្នុងភូមិ-សង្កាត់ កើតហេតុនិងធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំ ក្នុងករណីហិង្សាដោយចេតនា ។
ផលប៉ះពាល់៖ បណ្តាលឱ្យស្ត្រីរងគ្រោះ រងរបួសជាំដៃជើង ត្រង់ផ្ទៃមុខនិងឈឺចុកចាប់ពេញរាងកាយ ។
សមត្ថកិច្ចបន្តទៀតថា តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ករណីហិង្សាពីសំណាក់ប្អូនប្រុសដែលជាជនសង្ស័យ គឺចាប់តាំងពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៦ មក ដោយកូនរបស់ស្ត្រីរងគ្រោះបានជិះម៉ូតូទៅយកប្អូន នៅផ្ទះរបស់ឪពុកម្តាយខ្លួន នៅខាងដើមភូមិ ក៏ស្រាប់តែជនសង្ស័យជាពូ បានមកសុំលុយ ពីក្មួយតែក្មួយប្រុសទាំងពីរគ្មានលុយឱ្យ ស្រាប់ជនសង្ស័យបានវាយក្មួយប្រុស ជាកូនស្ត្រីរងគ្រោះតែម្តង។ លុះមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ ជនសង្ស័យ ក៏បានមកដល់ផ្ទះរបស់បងស្រី (ស្ត្រីរងគ្រោះ) ដោយដើរចូលទៅក្នុងផ្ទះយកឥវ៉ាន់ស្រេចនិងចិត្ត ច្រកដាក់ក្នុងថង់ខ្មៅ រួចបើកទូរដាក់បារីបំរ៉ុង យកទៀត ភ្លាមនោះស្ត្រីរងគ្រោះឃើញទាន់ ក៏ឆក់យកថង់ខ្មៅនោះយកមកវិញ រួចជនសង្ស័យក៏ស្ទុះមកចាប់បោចសក់ជនរងគ្រោះ និងដាល់ បងស្រី០១ដៃទៀត។
បន្ទាប់មកជនសង្ស័យ ក៏បានចាប់បងស្រីបោកផ្ទុបទៅនឹងធុងក្លាស្សេ និងចាប់បោកត្រូវនឹងផើងផ្កាបណ្តាលឱ្យ មានរបួសស្នាមតែម្តង ហើយស្ត្រីរងគ្រោះក៏បានស្រែក ហៅបងប្រុសដែលផ្ទះនៅជិតគ្នាឱ្យជួយ ក៏ត្រូវបានជន សង្ស័យប្រតាយប្រតប់ជាមួយបងប្រុសទៀត។ ក្រោយ មកក៏បានបែកគ្នារៀងៗខ្លួនទៅ។
លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានរករឿងអុកឡុកម្តាយឪពុកបន្តទៀត ក៏ត្រូវស្ត្រីរងគ្រោះ ប្តឹងសមត្ថកិច្ចដែលកំពង់ល្បាត បានអន្តរាគមន៍ជាក់ ស្តែងសកម្មភាពហិង្សារបស់ជនសង្ស័យ និងបានឃាត់ ខ្លួនជនសង្ស័យភ្លាមៗ យកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយ ចេតនាទៅលើជនរងគ្រោះ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿង ជាលើកទី២ បញ្ជូនទៅតុលាការ ៕










