ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផ្តល់អាហារូបករណ៍ ២០កន្លែង ទៅសិក្សានៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ផ្តល់អាហារូបករណ៍ពេញថ្លៃ ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ចំនួន២០កន្លែងទៅសិក្សានៅសាកលវិទ្យាល័យ Beijing Technology and Business University ប្រទេសចិនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

យោងតាមគេហទំព័រផ្លូវការរបស់ផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន អាហារូបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា ការស្នាក់នៅនិងហូបចុក ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភចំនួន ៣៥០០យ័នសម្រាប់ថ្នាក់បណ្ឌិត និង៣០០០យ័នសម្រាប់ថ្នាក់អនុបណ្ឌិតជារៀងរាល់ខែ។ មួយវិញទៀតសម្រាប់ថ្នាក់បណ្ឌិតនិស្សិតអាចសិក្សាទៅលើជំនាញពីរគឺ រដ្ឋបាលធុរកិច្ច និងសេដ្ឋកិច្ចអនុវត្ត។ រីឯថ្នាក់អនុបណ្ឌិតមានដូចជា រដ្ឋបាលធុរកិច្ច និងធុរកិច្ចអន្តរជាតិ។ អាហារូបករណ៍នេះ នឹងផុតកំណត់នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍និស្សិតត្រូវតែមានសញ្ជាតិខ្មែរដែលមានសុខភាពល្អ លិខិតឆ្លងដែន និងមានអាយុយ៉ាងច្រើន ៣៥ឆ្នាំសម្រាប់ថ្នាក់អនុបណ្ឌិត និងអាយុយ៉ាងច្រើន ៤០ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត រួមទាំងព្រឹត្តិបត្រពិន្ទុសម្រាប់កម្រិតថ្នាក់ទាំងពីរ។ ក្នុងនោះបេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេស (IELTS ៦.០ឡើងទៅ ឬពិន្ទុTOEFL ៨០ឡើងទៅ) រួមទាំងសរសេរពីគម្រោងសិក្សាមិនលើសពី៨០០ពាក្យ និងប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស។ បន្ទាប់មក និស្សិតត្រូវរៀបចំឯកសារទាំងនោះជាទម្រង់PDF ហើយបញ្ចូលឯកសារទាំងនោះក្នុងឯកសារតែមួយ(Zip File)។ ចុងក្រោយត្រូវផ្ញើរឯកសារនោះទៅកាន់អ៊ីម៊ែល៖ [email protected]

បន្ទាប់ពីដាក់ពាក្យហើយ និស្សិតត្រូវឆ្លងកាត់បីដំណាក់កាលទៀតរួមមាន ដំណាក់កាលទី១ វាយតម្លៃជាបឋមទៅលើគុណសម្បត្តិរបស់បេក្ខជន។ ដំណាក់កាលទិ២ វគ្គសម្ភាសផ្ទាល់ និងដំណាក់កាលទី៣ បំពេញពាក្យតាមប្រព័ន្ធអនឡាញក្នុងប្រព័ន្ធរបស់សាកលវិទ្យាល័យ និងធ្វើតាមសេចក្តីណែនាំផ្សេងៗរបស់សាកលវិទ្យាល័យ។

...

គួរបញ្ជាក់ផងដែរថា ថ្លៃធ្វើដំណើរទៅមកគឺជាបន្ទុករបស់បេក្ខជន ហើយរាល់នីតិវីធីនៃការដាក់ពាក្យមិនតម្រូវបង់ថ្លៃសេវានោះទេ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print