លោក អ៊ុន ចាន់ដា អបអរសាទរខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងការ អបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។

លោកអភិបាលខេត្ត​ បានមានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយពិធីនេះ ក៏មានអញ្ជើញចូលរួម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត​ បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ លោក បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។

...

លោកអភិបាលខេត្ត​ បានបន្ថែមថា ការលះបង់ ប្រឹងប្រែងរបស់មន្រ្តីយើង រហូតទទួលបានជ័យលាភីលេខ ១ នេះ ក៏មានកិត្តិយសដែលនៅស្អែក ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តកំពង់ចាម ផ្តល់កិត្តិយសប័ណ្ណសរសើរ និងឧបត្ថម្ភប្រាក់លើកទឹកចិត្តចិត្ត ដល់មន្ត្រីដែលបានដណ្តើមបានជ័យ លាភីជូនប្រជាពលរដ្ឋខេត្តកំពង់ចាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print