នគរបាលខេត្តបាត់ដំបង បញ្ជូន​ក្រុមអ្នកលេងអាប៉ោងសរុបចំនួន​៨​នាក់​ប្រគល់​​ជូន​តុលាការ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​អាប៉ោង​ដែល​គេ​ចំណាំ​ចច្បាស់សមត្ថកិច្ច ធ្លាប់​ចាប់​បាន​មុខ​ដដែល​ៗ​ចំនួន​០៨​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​យក​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី២៩ មក​រា បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​កសាង​សំណុំរឿង​ ។

ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង ឲ្យ​ដឹង​ថា ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​ទាំង​៨​នាក់​នេះ ត្រូវ​​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​ឆ្មក់​ចូល​បង្ក្រាប​ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមក​រា នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ​ ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា នេះ​ហើយ​ ។

លោក​ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកលេង​ល្បែង​«​អាប៉ោង​»​នេះ បាន​ប្រមូលផ្ដុំ​គ្នា​សំងំ​​លែង​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​របង​ស័ង្កសី​ ។ លោក​ថា  បើ​តាម​ការ​ស៊ើបអង្កេត​កន្លង​មក ក្រុម​នេះ​តែង​ប្រមូលផ្ដុំ​លេងល្បែង​នៅ​ក្នុងផ្ទះ​នោះ​ជា​ញឹក​ញាប់ បើ​ទោះជា​កម្លាំង​របស់​លោក ធ្លាប់​ចុះ​បង្ក្រាប​បាន​ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ជា​បន្ត​បន្តា​ប់​ក្ដី ក៏​ក្រុម​នេះ​នៅ​តែ​ប្រមូលផ្ដុំ​គ្នា​បើក​លេង​ដដែល ​។

​លោក​អធិការ​ក្រុង​បាន​និយាយ​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​នេះ កម្លាំង​របស់​លោក​បាន​ទម្លុះ​ទ្វាររបង រួច​ឆ្មក់​ចូល​ដល់ទី​តាំង​ដែល​ក្រុម​អ្នក​ល្បែង​កំពុង​អ៊ុតអាប៉ោង​យ៉ាង​សប្បាយ។

​ជាក់ស្ដែង ​ពេល​នោះ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​មនុស្ស​(​អ្នកលេង​)​បាន​ចំនួន​០៨​នាក់ និង បាន​​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ផង ​។​ នៅ​ក្នុង​របាយ​ការ​ណ៍ ជន​ប្រព្រឹត្ត​ល្បែង​ «​អាចោរ​ជើង​១» ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន​៖  ១-​ឈ្មោះ​លី គឹ​ម​អ៊ុ​ក អាយុ​៦២​ឆ្នាំ  រស់នៅ​ភូមិ​​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ២-​ឈ្មោះ​ឆាត់ ខុស អាយុ​៦៦​ឆ្នាំ​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង ស្រុក​សង្កែ  ៣-​ឈ្មោះ​អឿ​ត អុល អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ថ​គរ ក្រុង​បាត់ដំបង  ៤-​ឈ្មោះ​ផាំង រ័​ត្ន អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ៥​-ឈ្មោះ​ខ្មៅ ម៉ែ​ន អាយុ​៣៧​ឆ្នាំ​ នៅ​ភូមិ​ក្រឡា​សែន​ជ័យ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ត​មាន​ជ័័យ  ៦-​ឈ្មោះ​ប៊​ន ប៉ោយ អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង  ៧​-ឈ្មោះ​ឆៃ ដា​រ៉ា អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង (​អ្នក​បាញ់​មេ​) និង​៨-​ឈ្មោះ​កែវ រ៉ា​អូន អាយុ​៦៩​ឆ្នាំ​ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​អ្នក​បាញ់​មេ​ដែរ​)​។

ជាមួយនឹង​ការ​ឃាត់ខ្លួន បាន​៨​នាក់ កម្លាំង​អធិការ​ក្រុង​​បាត់ដំបង ក៏​បាន​ដក ហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង​ដែរ រួម​មាន​៖ ចាន​ ឬ​សម្ភារ​សម្រាប់​«​បាញ់​មេអាប៉ោង​»​ចំនួន​០១​ឈុត  ឈើ​តូច​ៗ​ចំនួន​០៦​កំណាត់​សម្រាប់​សង្កត់​លុយ​ចាក់ កុំ​ឲ្យ​ហើរ​ចេញពី​កម្រាល កម្រាល​សម្រាប់​ចាក់​០១​ផ្ទាំង  មេអាប៉ោង​៣​គ្រាប់ រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​ទម្លាយ​ថា ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែង​«​អាចោរ​ជើង​១» ដែល​ត្រូវ​បាន​ឃាត់ ខ្លួន​នេះ គឺជា​អ្នកលេង​មុខ​ដដែល​ៗ​។ សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​ច្រើន​លើក​ហើយ ធ្វើការ​អប់រំ ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ប​ញ្ឍ​ប់​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ​។

ជា​ពិសេស​បុរស​ម្នាក់​ ឈ្មោះ លី គឹ​ម​អ៊ុ​ក សមត្ថកិច្ច​ចុះ​បង្ក្រាប​លើក​ណា កន្លែង​ណា  ក៏​បុរស​ម្នាក់​នេះ​ រត់​មិន​ដែល​រួច​ម្ដងណា​ដែរ សមត្ថកិច្ច​ក្របួច​ក​ជាប់​រហូត តែ​គាត់​មិន​រាងចាល​ឡើង ​។​ នេះ​ជា​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​ដ៏​ក្ដៅ​គគុក​ គួរ​​ឲ្យ​កត់សម្គាល់​របស់​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ក្រោយ​ពី​ការ​ព្រមាន​ត្រង់​ៗ​របស់​លោក​ចៅហ្វាយខេត្ត​បាត់ដំបង កាលពី​ជាង​មួ​យស​ប្ដា​ហ៍មុន​នេះ ពី​ការ​ស្នើ​សុំ​ដក​មុខ​តំណែង​មេ​ៗ​អង្គភាព បើ​រក​ឃើញ​ថា ក្នុង​មូលដ្ឋាន​របស់​ខ្លួន​មាន​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ហើយ​មិន​ព្រម​បង្ក្រាប​ ។

​បន្ទាប់​ពី​ការ​ចង្អុល​ចំ​ៗ​គោលដៅ ជាមួយនឹង​ការ​ព្រមាន​ខ្លាំង​ៗ​របស់​លោក​ចៅហ្វាយខេត្ត​បាត់​ដំបង  ដែល​អាច​ឈាន​ដល់​ការ​ស្នើ​សុំ​ដក​តំណែង​មេ​ៗ​ក្នុង​ស្ថាប័នរដ្ឋ  ពាក់ព័ន្ធ​នឹង​ការ​មិន​អើពើ​ទប់ស្កាត់ ​ឬ​បង្ក្រាប​ល្បែង ស៊ី សង​ក្នុង​មូលដ្ឋាន​នេះ  គេ​ឃើញ​មាន​តែ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​មួយ​ប៉ុណ្ណោះ ហាក់​ប្រឹងប្រែង​ស្ទុះស្ទារ​ចាត់វិធានការ​ក្ដៅ​មុនគេ

ក្នុង​ការ​តាម​បង្ក្រាប​ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែង​ស៊ី​ង​សង​ដែល​ផ្គើន​នឹង​ផែនការ​នេះ  ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត​ ។

កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​ធ្វើការ​បង្ក្រាប​បាន​ចំនួន​០២​ករណី​ជា​បន្ត​បន្តា​ប់ ក្នុង​រយៈពេល​ត្រិ​ម​ប៉ុន្មាន​ថ្ងៃនេះ និង​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​១៧​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

...

​ដោយឡែក​ តាម​បណ្ដា​ស្រុក​នានា ហាក់​ស្ពឹក​ស្រពន់​ដៃជើង សំងំ​ស្ងៀមឈឹង​នៅឡើយ​។  បែប​ទំនង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គ្មាន​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង ដូច​នៅ​ក្នុង​ក្រុង​បាត់ដំបង​ទេ ?សូ​ម្បី​អ្នក​ចាក់​កន្ទុយលេខ​តែ​ម្នាក់​ក៏​គ្មាន​ផង​មើលទៅ បាន​ស្ងាត់​ដូច​ចោរលួច​សេះ​បែប​នេះ ?​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print