ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំ និងបញ្ជាពីលោកឧត្តមសេនីយ៍ត្រីហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុបញ្ជាដល់ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង
គឹមហួរ នាយការិយាល័យ ចុះបង្រ្កាបករណី ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សារទំនើបយូម៉ូល ស្ថិតនៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនភេទប្រុសចំនួន៣នាក់ និង ស្រីម្នាក់ ជាជនជាតិវៀតណាម ។
ដកហូតវត្ថុតាងមាន:១./ម្សៅពណ៌សចំនួន៦ កញ្ចប់ ទម្ងន់៩៤៩ ក្រាម ថ្លឹងទាំងសម្បក
២./ម្សៅកញ្ចប់ពណ៌ខៀវចំនួន៩កញ្ចប់ ទម្ងន់ ១០០,៣២ ក្រាម ថ្លឹងទាំងសម្បក
៣./ម្សៅកញ្ចប់ពណ៌ខ្មៅរូបកាហ្វេ ចំនួន៥កញ្ចប់ ទម្ងន់៥៧,០៩ក្រាម ថ្លឹងទាំងសម្បក
៤./ម្សៅកញ្ចប់ពណ៌ទឹកសណ្ដែកចំនួន១១កញ្ចប់ ទម្ងន់១១២,៧៤ក្រាម ថ្លឹងទាំងសម្បក
៥./ម្សៅកញ្ចប់ពណ៌សចំនួន៧កញ្ចប់ ទម្ងន់៨៨,៥២ក្រាម ថ្លឹងទាំងសម្បក
៦./ម្សៅកញ្ចប់ក្រម៉ៅ លាយខៀវចំនួន១៦កញ្ចប់ ទម្ងន់១៤៥,៦៤ក្រាម ថ្លឹងទាំងសម្បក
៧./ម្សៅកញ្ចប់ពណ៌លឿងទុំរូបសេះ ចំនួន៣កញ្ចប់ ទម្ងន់១៧,៦៧ក្រាម ថ្លឹងទាំងសម្បក
៨./ម្សៅកញ្ចប់ពណ៌ខៀវលាយលឿងរូបសេះចំនួន១កញ្ចប់ ទម្ងន់៧,១៧ក្រាម ថ្លឹងទាំងសម្បក
៩./ម្សៅកញ្ចប់ពណ៌ខ្មៅរូបឡានចំនួន១កញ្ចប់ ទម្ងន់៥,៤១ក្រាម ថ្លឹងទាំងសម្បក
១០./ម្សៅកញ្ចប់ពណ៌សរូបផ្លែត្របែកចំនួន១កញ្ចប់ ទម្ងន់៨,៤១ក្រាម ថ្លឹងទាំងសម្បក
១១./ម្សៅកញ្ចប់រូបត្រពាំងបាយជូរចំនួន១កញ្ចប់ ទម្ងន់២៤,៣៤ក្រាម ថ្លឹងទាំងសមកបក
១២./ម្សៅកញ្ចប់ពណ៌ខ្មៅរូបផ្កាចំនួន១កញ្ចប់ ទម្ងន់៨,៦៥ក្រាម ថ្លឹងទាំងសម្បក
១៣./ម្សៅកញ្ចប់ពណ៌ផ្ទៃមេឃចំនួន១កញ្ចប់ ទម្ងន់១៦,៣៥ក្រាម ថ្លឹងទាំងសម្បក
១៤./ម្សៅកញ្ចប់ពណ៌ទឹកសមុទ្រអក្សរចិនចំនួន១កញ្ចប់ ទម្ងន់១០,៣៤ក្រាម ថ្លឹងទាំងសម្បក
១៥/.ម្សៅកញ្ចប់ពណ៌ខៀវរូបសត្វចំនួន១កញ្ចប់ ទម្ងន់៤,២៥ក្រាម ថ្លឹងទាំងសម្បក
១៦./ក្រាមសថ្លា ចំនួន១ កញ្ចប់ ទម្ងន់៧,៤១ក្រាម ថ្លឹងទាំងសម្បក
១៧./ជញ្ជីងចំនួន២ គ្រឿង
១៨./បារីអេឡិចត្រូនិចចំនួន៤៦ក្បាល
១៩./ក្បាលបារីអេឡិចត្រូនិចចំនួន១៥០ក្បាល
២០./ដបទឹកបារីអេឡិចត្រូនិចចំនួន២០ដប
២១./ថង់ច្រកគ្រឿងញៀនមួយចំនួនធំ ។
លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កម្លាំង អ.ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និង ជានាយសេនាធិការ សម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ចុះបង្ក្រាបករណីជួញ ដូរ.រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណុចលើភ្នំលីងហាវ ភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ ស្រីម្នាក់ ។
ដកហូតវត្ថុតាងមាន: បន្ទប់លេខ០១៦)
-ក្រាមសថ្លាចំនួន ២កញ្ចប់
-ម្សៅពណ៌សចំនួន ១០កញ្ចប់
-កញ្ចប់ពណ៌ក្រហមរូបសេះចំនួន ១២កញ្ចប់
-កញ្ចប់ពណ៌ស ៦កញ្ចប់
-កញ្ចប់ពណ៌លឿងទុំរូបសេះ ៥កញ្ចប់
-កញ្ចប់ពណ៌សលាយលឿង ៣កញ្ចប់
-ម្សៅពណ៌លឿង ៦កញ្ចប់
-ម្សៅពណ៌លឿងខ្ចី ៣កញ្ចប់
-ម្សៅពណ៌ទឹកដោះគោ ៦កញ្ចប់
-កញ្ចប់ពណ៌រូបផ្លែត្របែក ៣កញ្ចប់
-កញ្ចប់ពណ៌ប្រផេះ ១កញ្ចប់
-ម្សៅពណ៌ផ្កាឈូក ១កញ្ចប់
-ក្រាមពណ៌ទឹកដោះគោ ១កញ្ចប់
-ម្សៅពណ៌ត្នោត ៣កញ្ចប់
-ម្សៅពណ៌លឿងចាស់ ៣កញ្ចប់
-ម្សៅពណ៌កាហ្វេ ១កញ្ចប់
-ម្សៅពណ៌ទឹកក្រូច ១កញ្ចប់
-ថ្នាំគ្រាប់ពណ៌ត្រួយចេក ៧គ្រាប់
-ថ្នាំគ្រាប់ពណ៌ទឹកក្រូច ២គ្រាប់
-ថ្នាំគ្រាប់ពណ៌ត្រួយចេកចាស់ ៧គ្រាប់
-ថ្នាំគ្រាប់ពណ៌ក្រហម ២០០គ្រាប់
-ថ្នាំគ្រាប់ពណ៌ខៀវចាស់ ២គ្រាប់
-ក្រាមពណ៌ត្នោត ១កញ្ចប់ ២កំប៉ុង
-ក្រាមពណ៌ខ្មៅ ២ដុំ
-ក្រាមពណ៌ដី ១កញ្ចប់
-ទឹកថ្នាំ ១៩ដប
-កញ្ចប់រូបយន្ដហោះ ១កញ្ចប់
-ជញ្ជីង ៤
-ទូរសព្ទ ៥គ្រឿង
-ឧបករណ៍ផលិតគ្រឿងញៀន និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
+(បន្ទប់លេខ០១៥)
-ក្រាមពណ៌ក្រហម ៧កញ្ចប់
-ក្រាមពណ៌លឿង ៥កញ្ចប់
-ក្រាមពណ៌ទឹកក្រូច ៣កញ្ចប់
-ម្សៅពណ៌បៃតងខ្ចី ១កញ្ចប់
-ម្សៅពណ៌កាហ្វេ ១កញ្ចប់
-កញ្ចប់ពណ៌ខ្មៅផ្លែឈើ ១កញ្ចប់
-ម្សៅពណ៌ផ្កាឈូក ១០កំប៉ុង
-ម្សៅពណ៌ស ១កំប៉ុង + ១កញ្ចប់
-កញ្ចប់រូបតែ ១១កញ្ចប់
-កញ្ចប់ពណ៌ស ៤កញ្ចប់ធំ
-ឧបករណ៍ផលិត និងសារធាតុផ្សំគ្រឿងញៀនមួចំនួនធំ។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ កំលាំងជំនាញ បន្តជិះម៉ូតូចូលការ៉ាស់សាំងមួយកន្លែង សង្ស័យក៏ឃាត់សួរនាំ ឆែកឃើញគ្រឿងញៀន២កញ្ចប់ ក្នុងកាបូប ថាខ្លួនយកគ្រឿងញៀននេះទៅលក់ឱ្យតៃកុងឡានដឹកអូស រួចកម្លាំងជំនាញក៏បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀត។ សរុបបាន៣នាក់ជនជាតិខ្មែរ នៅចំណុចភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ.រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ដកហូតវត្ថុតាងរួមមាន – ក្រាមសថ្លា ចំនួន ០៤កញ្ចប់ ទម្ងន់២.៥៤ក្រាម ទាំងសម្បក
– ម៉ូតូស្កុបពី ពណ៌ស ០១គ្រឿង
– ទូរស័ព្ទ ០៤គ្រឿង
– ដែកកេះចំនួន០១ និងសម្ភារៈវេចខ្ចប់មួយចំនួន។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្ន២០២៦នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យចំនួន១០នាក់ ជនជាតិចិន៧នាក់ ស្រី២នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តសីហនុ ពាក់ព័ន្ធករណី ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយ ៕










