មនុស្ស៧៣នាក់រួមទាំងអតីតប្រធានបាល់ទាត់ និងគ្រូបង្វឹកជម្រើសជាតិចិនត្រូវជាប់បម្រាមមួយជីវិតក្នុងរឿងរៀបចំលទ្ធផលប្រកួត

ចែករំលែក៖

សមាគមបាល់ទាត់ចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អតីតប្រធានរបស់ខ្លួនលោក Chen Xuyuan និងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក Li Tie ស្ថិតក្នុងចំណោមមនុស្ស 73 នាក់ដែលត្រូវជាប់ទោសពីបទរៀបចំលទ្ធផលការប្រកួត នឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមពីគ្រប់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់អស់មួយជីវិត។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការហាមឃាត់ជាស្ថាពរ ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៤ លើកីឡាករ និងមន្ត្រីបាល់ទាត់ចំនួន ៤៣ នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការរៀបចំលទ្ធផលប្រកួតផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print