បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនើបបណ្ដាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់​ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Mazda បើកទិសដៅបញ្រ្ចាស់គ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៩
ខែមករា​ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងចំណុចក្នុងតំបន់កោះនរា​ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Mazdaមួយគ្រឿង ខណះម្ចាស់បានបាំងស្លាកលេខ បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ស្ពឺ 1P-5610 ជិះដោយបុរសរងគ្រោះមុនាក់ធ្វើដំណើរលើផ្លូវតែមួយទិសដៅបញ្រ្ចាស់គ្នាពិកើតទៅលិចក្នុងល្បឿនលឿនខណះជិះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករថយន្តចំពីចំហៀងខាងឆ្វេងផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យភាគីខាងម៉ូតូបានរងរបួសធ្ងន់ត្រូវបញ្ជូនយកទៅសង្រ្គោះភ្លាមៗចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ។

...

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីចរាចរណ៍ជំនាញផ្លូវគោកចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print