នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើងប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសក្បាលផ្នែកខាងក្រោយរយ៉ះប្រហែល៦០ស.ម របួសធ្ងន់) ប្រព្រឹត្តនៅចំណុចក្នុងបរិវេណវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ផ្លូវលេខ ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

*ជនសង្ស័យ:
-ឈ្មោះ ពេញ កិត្តិគុណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន៖
-កាំបិតបុ័ងតោដងឈើចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាប់ទៅលើជនរងគ្រោះឈ្មោះ ហើយ ចាន់សម្បត្តិ) ។
*ជនរងគ្រោះ:
-ឈ្មោះ ហើយ ចាន់សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩FR ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសស្នាម របួសក្បាលផ្នែកខាងក្រោយរយ៉ាស់ប្រហែល៦០ស.ម របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:) ដោយសារជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាំបិត បុ័ងតោកាប់នៅពេលកើតហេតុ) ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print