ខេត្តស្វាយរៀង: លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសុក្រទី៣០ ខែមករា ឆ្នាំ២០២៦នេះបានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីស្ថិតនៅទិសប្រាសាទព្រះវិហារនាពេលកន្លងទៅ ហេីយបានសង្គ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង និងបានបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា បច្ចុប្បន្នលោក បេ សុផាត កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ។
លោកអភិបាលខេត្តបានសម្តែងនូវការកោតសរសើរបំផុតចំពោះគំរូវីរភាពក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាងដែលក្រុមគ្រូពេទ្យឥណ្ឌាកំពុងតាមដានព្យាបាលនិងទៅម្តងទៀតរយៈពេល៣ខែក្រោយ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះដែរលោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត និងសហការីបាននាំមកនូវថវិកាចំនួន ៥លានរៀលនិង២០០ដុល្លារព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែររួមមាន៖ ទឹកត្រី១០យួរ,ទឹកសុីអុីវ២កេសនិង២យួរ,អង្ករ១០បេ ,ភេសជ្ជ:បាកាស៥កេស និងមីខ្លាឃ្មុំ១០កេស៕
ដោយ៖ សុថាន










