ប្រមុខ UN ថា ប្រទេសមហាអំណាចមួយមិនអាចដោះស្រាយ ឬសម្រេចគ្រប់យ៉ាងនូវបញ្ហារបស់ពិភពលោកបានឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា បញ្ហាពិភពលោកនឹងមិនអាចដោះស្រាយដោយប្រទេសមហាអំណាចមួយដើរតួជាអ្នកសម្រេចគ្រប់បែបយ៉ាង ឬដោយការបែងចែកពិភពលោកទៅជាបក្ខពួកប្រជែងគ្នានោះទេ។

លោក Guterres បានថ្លែងដូចខាងលើទៅកាន់ក្រុមអ្នកកាសែត នាឱកាសនៃការចាប់ផ្តើមឆ្នាំទី១០ និងជាឆ្នាំចុងក្រោយនៃអាណត្តិរបស់លោកក្នុងនាមជាប្រមុខ UN។ ក្រុមប្រឹក្សាសន្តិសុខ UN នឹងជ្រើសរើសអ្នកបន្តវេនពីលោកនៅក្នុងឆ្នាំនេះ។ លោក Guterres បាននិយាយយ៉ាងដូច្នេះថា «បញ្ហាសកលនឹងមិនអាចដោះស្រាយ ដោយប្រទេសមហាអំណាចមួយ ដើរតួនាជាអ្នកសម្រេចគ្រប់យ៉ាងនោះទេ» ហើយលោកបានបញ្ជាក់ថា សម្តីនេះគឺចង់សំដៅលើសហរដ្ឋអាមេរិក។ លោកអគ្គលេខាធិការ UN ក៏បានបន្ថែមដែរថា ដូចគ្នាបញ្ហាទាំងនោះ ក៏នឹងមិនអាចដោះស្រាយដោយមហាអំណាចពីរ ខណ្ឌចែកពិភពលោកទៅជាដែនឥទ្ធិពលរៀងៗខ្លួន ដើម្បីប្រជែងគ្នានោះដែរ ដោយលោកចង់សំដៅលើអាមេរិកនិងចិន។
ការអត្ថាធិប្បាយរបស់លោក Guterres កើតមានឡើងមួយសប្តាហ៍ បន្ទាប់ពីលោក ត្រាំ បានបង្កើតក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលមានគោលដៅដោះស្រាយបញ្ហាជម្លោះសកល ហើយបង្កឱ្យមានក្តីបារម្ភថា វាអាចនឹងធ្វើការប្រជែងជាមួយ UN។ UN កំពុងប្រឈមមុខជាមួយវិបត្តិថវិកា ដោយសារម្ចាស់វិភាគទានធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយសម្រាប់ទីភ្នាក់ងាររបស់ UN ហើយមិនព្រមបង់ប្រាក់កាតព្វកិច្ច សម្រាប់កញ្ចប់ថវិកាទូទៅ និងកញ្ចប់ថវិកាបេសកកម្មរក្សាសន្តិភាពរបស់ UN។ កាលពីខែមីនា ឆ្នាំ២០២៥ លោក Guterres បានបង្កើតក្រុមការងារកំណែទម្រង់ ហៅថា UN80 ដែលមានភារកិច្ចសិក្សាការកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពធ្វើការរបស់ UN៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print