ខេត្តតាកែវ÷ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២និង៣០ នាទី រសៀល ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារ បានចាត់ឲ្យលោកវរសេនីយ៍ ទោ ជា សុផល អធិការរងផែននគរបាលយុត្តិធម៌ និង ប្រឆាំង គ្រឿងញៀន ដឹកនាំកម្លាំងជំនាញ អធិការ ដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារល្បាតនៅភូមិសាស្ត្រក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណ: ក៏បានប្រទះឃើញមុខសញ្ញាដោយមានការ សង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ មកសាកសួរមានឈ្មោះ
ឈ្មោះ កង ផាន់ណា ហៅ ម៉ាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ រកឃើញសារធាតុញៀន១កញ្ចប់តូច ហើយបានឆ្លើយថាទិញពី ឈ្នោះ ដារ៉ា រ៉ូហ្សា រស់នៅភូមិកំពង់ អំពិល ឃុំបូរីជលសារ ស្រុក បូរីជលសារ ខេត្តតាកែវ ។
លុះដល់វេលាម៉ោង ១៣និង០០នាទីសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ដារ៉ា រ៉ូហ្សា ភេទប្រុសអាយុ២៦ ឆ្នាំ រស់ នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ រកឃើញម្សៅក្រាមថ្លាពណ៌ស ថ្លា ចំនួន ០៧ កញ្ចប់ តូច (ជាមុខសញ្ញាចែកចាយនិង ប្រើប្រាសសារធាតុញៀន)។
វត្ថុតាងបានដកហូតបានរួមមានដូចខាងក្រោម៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច
– ទូរស័ព្ទចំនួន ០១គ្រឿង
– កូនកន្រ្តៃចំនួន ០១គ្រឿង
– ដែកកេះ ចំនួន ០២គ្រឿង
– ដបទឹកសុទ្ធ សម្រាប់ជក់ ០១គ្រឿង
– កូនស្បោង សម្រាប់ច្រក មួយចំនួន
– ម៉ូតូ គុបជ្រុងចាស់ ចំនួន ០១គ្រឿង
ដោយមានការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នគរបាល ខេត្ត តាកែវ និងសម្របសម្រួលនីតិវិធី ពីលោក សុឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាំង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕










