ឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច​ ជិះគេចខ្លួនត្រូវនារីរងគ្រោះជិះប្រដេញពីក្រោយស្រែកចោរៗផ្អើលអ្នកភូមិជួយស្ទាក់ឃាត់បាន០២នាក់

ចែករំលែក៖

​ ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញចាប់បានរួចស្វាគមន៍យ៉ាងចាស់ដៃទេីប្រគល់ជូននគរបាល​ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃនារីស្រស់ស្អាតម្នាក់បានហើយជិះគេចខ្លួន​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៦ ចំណុចឃាត់បានក្បែផ្សារសំណង់១២ ស្ថិតនៅតាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីនារីរងជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 1KY-7693 ជិះតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីរត្បួងទៅជេីង លុះមកដល់ចំណុចមុខផ្សារហេងលី ស្រាប់តែមានមិត្តភក្តិរបស់នាងបានខលមកពេលនោះនាងបានដកទូរស័ព្ទដៃម៉ាក iPhone 13 Pro Maxមកនិយាយ ពេលនោះក៏លេចមុខជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KC-2690 ជិះឌុបគ្នាមកពីរក្រោយ រួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ របស់នាង បានសម្រេចហេីយជិះម៉ូតូបំណងគេចខ្លួនពេលនោះរូបនាងបាន ជិះម៉ូតូប្រដេញតាមពីក្រោយរហូតរួចស្រែកថាចោចោ លុះមកដល់ចំណុចក្បែផ្សារសំណង់១២លើផ្លូវ២៦៥ ក៏មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនាំគ្នាជួយដេញតាម រហូតត្រូវប្រជាពលរដ្ឋចាប់បានហើយក៏នាំគ្នាស្វាគមន៍ មួយដៃ. មួយជើង ធ្វេីឲ្យជនសង្ស័យទាំងពីរនាក់នោះរងរបួសផងដែរ។

...

ក្រោយមក​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចូះមកដល់កន្លែងកើតហេតុ ក៏បានដឹកជនសង្ស័យយកទធ្វេីការសួរនាំទៅអធិការនគរបាលខណ្ឌទួលគោក។ ហើយនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង ដេីម្បីឲ្យសមត្ថកិច្ច ចាត់ការជនសង្ស័យទៅតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print