នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពគាស់ផ្ទះ (លួចម៉ូតូ) យ៉ាង សកម្មក្នុងភូមិសាស្រ្តខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១:០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣:៤០នាទីអាធ្រាត នៅត្រង់ចំណុចបុរី DR រ៉េស៊ីដិន ផ្ទះលេខD16 ផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមាន ឈ្មោះ ជួប ច័ន្ទរស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-3848។

...

បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យខាងលើជូនកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print