រថយន្តចតមុខផ្ទះដូចធម្មតាត្រូវជន​សង្ស័យ​មកដុតឆេះមួយកំណាត់មុខ ខណៈម្ចាស់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទំនិញ​ទម្ងន់​១​តោន​កន្លះ​ត្រូវ​បាន​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ រង​ការ​ខូចខាត​មួយកំណាត់មុខធ្ងន់ធ្ងរ​ ខណៈ​ដែល​ចត​រថយន្ត​ទុក​មុខ​ផ្ទះ​ហើយ​មាន​ជន​ដៃដល់​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មក​ដុត​តែ​ម្តង ក្រោយ​កើត ហេតុ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ជន​សង្ស័យ​​លួច​ដុត​រថយន្ត​ចត​មុខ​ផ្ទះ​ផ្អើល​ឈុ​ល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៣​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវ​កំពុង​សាងសង់​(​ពីសា​លា​កុលបុត្រ ទៅ​ភូមិ​កំណប់​)​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ធ្នង់ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ភ្ញាក់ផ្អើល គឺ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ហុងដា​សេ​១២៥ មិន​ស្គាល់​ផ្លា​ក​លេខ​បាន​ធ្វើ​សកម្មភាព​ដុត​រថយន្ត​១គ្រឿង​(​ប្រភេទ​រថយន្ត​ផលិត​នៅ​ប្រទេស​កូរ៉េ​)​ម៉ាក​ប្រោ​ន​ធា (FRONTIR) ពណ៌​ស​ទម្ងន់​១​តោន​កន្លះ​ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ ​2U- 3794 ទុក​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះជា​ម្ចាស់​ឈ្មោះ ឌុ​ក ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជាង​ធ្វើ​បា​រ៉ែត​ឈើ​ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ទួល​ធ្នង់ ឃុំ​ព្រះ​និព្វាន​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា ជន​ដៃដល់​បាន​ដុត​រថយន្ត​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ឆេះ​រថយន្ត​មួយ​កំណាត់​មុខ​កំរិត​ធ្ងន់​។ សំណាងល្អ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត និង​បងប្អូន​បានដឹង​ទាន់​នាំ​គ្នា​ជួយ​ពន្ធ​ត់​ទាន់​ពេលវេលា​។

...

ក្រោយ​កើតហេតុ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​លួច​ដុត​រថយន្ត​របស់​គាត់​មិនដឹង​មូលហេតុ ហើយ​កំពុង​រត់គេច​ខ្លួន​នោះ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print