ប្រធាន FIFA ចង់ឱ្យលុបចោលបម្រាមដែលដាក់លើអត្តពលិករុស្ស៊ីរយៈពេលបួនឆ្នាំ

ចែករំលែក៖

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា គាត់ចង់លុបចោលបម្រាមរយៈពេល 4 ឆ្នាំដែលដាក់លើអត្តពលិករុស្សីក្នុងការប្រកួតអន្តរជាតិ ព្រោះវា “មិនបានសម្រេចអ្វីទាល់តែសោះ” ។

ក្លឹបរុស្ស៊ី និងក្រុមជម្រើសជាតិត្រូវបានផ្អាកពីការប្រកួត FIFA និង UEFA ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។

លោក Infantino បានប្រាប់ Sky Sports ថា “ការហាមឃាត់នេះមិនបានសម្រេចអ្វីនោះទេ វាកាន់តែបានបង្កើតការខកចិត្ត និងការស្អប់គ្នាកាន់តែច្រើន។ បើមានកីឡាករនិងកីឡាការិនីមកពីប្រទេសរុស្ស៊ីអាចលេងការប្រកួតបាល់ទាត់នៅក្នុងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុបវានឹងអាចជួយឱ្យប្រសើរវិញ” ។

មេធំសហព័ន្ធបាល់ទាត់ពិភពលោកវ័យ55ឆ្នាំនេះបានបន្ថែមថា “តាមពិតFIFAមិនគួហាមឃាត់ប្រទេសណាមួយពីការលេងបាល់ទាត់នោះទេ ដោយសារតែទង្វើរបស់មេដឹកនាំនយោបាយរបស់ពួកគេឡើយ”។

ប៉ុន្តែរដ្ឋមន្ត្រីកីឡាអ៊ុយក្រែន Matvii Bidnyi បាននិយាយថា ការលើកឡើងរបស់លោក Infantino គឺ “គ្មានការទទួលខុសត្រូវ”។

...

ប្រធាន UEFA លោក Aleksander Ceferin ⁠បានបញ្ចាក់ថាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនត្រូវបញ្ចប់សម្រាប់ឱ្យរុស្ស៊ីអាចចូលលេងនៅអឺរ៉ុបឡើងវិញក្នុងសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានបិទសភា UEFA កាលពីឆ្នាំមុនក្នុងខែមេសា ហើយ Infantino ក៏បានការពារការសម្រេចចិត្តរបស់ FIFA ក្នុងការផ្តល់រង្វាន់សន្តិភាពដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅឯការចាប់ឆ្នោត World Cup ឆ្នាំ 2026 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print