ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះត្រួតពិនិត្យកន្លែងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កន្លែងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងត្រូវបានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រួតពិនិត្យនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស​សេដ្ឋ​កិច្ចបានកិច្ចសហការជាមួយ​សាខា ក.ប.ប.​ខេត្តកំពង់​ស្ពឺ ចុះត្រួតពិនិត្យ​ទីតាំងហាងលក់វត្ថុអនុស្សាវ​រីយ៍និងសម្ភារៈប្រើប្រាស់មួយកន្លែងដែលមានស្លាកយីហោ ហាងកា​ដូ ស្ថិតនៅ​ភូមិទួលគក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្នុងការចុះប្រតិបត្ដិការ​នេះសមត្ថកិច្ចបានរកឃើញផលិត​ផលមួយចំនួន​មានកាលបរិច្ឆេទ​ហួសសុព​លភាពប្រើប្រាស់រួមមាន៖
-ម្សៅម៉ាក Phaesaj ចំនួន ១០៥ កំប៉ុង ស្មើនឹង២១ kgs
-ផលិតផលលញ់ក្លៀកម៉ាក Dove ចំនួន៥៨ដប និងម៉ាកNivea ចំនួន ១២ដប។
វិធានការ​ ៖​ ផលិតផលហួសសុពលភាព​ប្រើប្រាស់ខាងលើត្រូវបានសាខា ក.ប.ប ខេត្តកំពង់ស្ពឺដកហូតដើម្បីបំផ្លាញចោល។

...

សមត្ថកិច្ចសំណូមពរស្នេីសុំដល់អាជីវករ​មេត្ដានាំគ្នាបញ្ឈប់ការលក់​ឬចែកចាយផលិតផលដែលមិនមានប្រភពច្បាស់លាស់​ ទំនិញខុសច្បាប់​ និងជិតហួសសុពលភាពដែលនាំអោយ
អ្នកប្រេីប្រាស់ខាតបង់ប្រា​ក់កាស​ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ​ លេីសពីការអនុវត្ដច្បាប់កេីតឡេីងធ្វេីអោយខាតបង់ពេល​វេលានិងមានទោសទណ្ឌ​ថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print