ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងអ្នកទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿង ញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។
យោងតាមការបង្ហាញអត្តសណ្ណាណជនសង្ស័យទាំង ៥ នាក់ ៖
១. កែវ លីកូ ភេទប្រុស អាយុ ២១ ឆ្នាំ (គ្មានមុខរបរពិតប្រាកដ)
២. អ៊ី សុវី (ហៅជីប) ភេទប្រុស អាយុ ២៧ ឆ្នាំ (គ្មានមុខរបរពិតប្រាកដ)
៣. ឡំ សម្បត្តិ (ហៅចិ) ភេទប្រុស អាយុ ២២ ឆ្នាំ (គ្មានមុខរបរពិតប្រាកដ)
៤. វ៉ុន សាយណុន ភេទប្រុស អាយុ ១៧ ឆ្នាំ (គ្មានមុខរបរពិតប្រាកដ)
៥. ពៅ សុម៉ាលី ភេទប្រុស អាយុ ៥២ ឆ្នាំ (ស្នាក់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង) ជាប់ចោទពីបទ «ទទួលផលចោរកម្ម»។
ក្រោយការបង្ក្រាបក្រសោបក្រុមជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃម៉ាក ViVO ចំនួន ០២ គ្រឿង. ទូរសព្ទដៃម៉ាក iPhone ចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕










