ភ្នំពេញ÷នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប. ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ អ ន ក្រ .ប.ក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប. ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺយោងតាមអនុក្រឹត្យលេខ០៣ អ ន ក្រ .ប.ក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងប្រធានសន្តិសុខ តាមខុនដូរ បុរី បន្ទប់ជួល អគារស្នាក់នៅរួម ក្នុងមូលដ្ឋានខណ្ឌសែនសុខ៕ដោយ÷ចន្ទ លីហ្សា
...










