ក្រុមចចក Leicester ត្រូវដក ៦ ពិន្ទុ ដោយសារបំពានច្បាប់ចំណាយ

ចែករំលែក៖

ក្លឹប Leicester City ត្រូវបានដក ៦ ពិន្ទុក្នុងការប្រកួត Championship រដូវកាលបច្ចុប្បន្ននេះ បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យឯករាជ្យរកឃើញថា ពួកគេបានបំពានច្បាប់ចំណាយរបស់ English Football League (EFL) នេះបើយោងតាមសេចក្តីប្រកាសរបស់ Premier League កាលពីថ្ងៃព្រហស្បតិ៍។

ការដកពិន្ទុនេះធ្វើឲ្យ Leicester ធ្លាក់ចុះទៅចំណាត់ថ្នាក់ទី ២០ ក្នុងតារាងលីគលំដាប់ទី២របស់អង់គ្លេស ហើយនៅលើតំបន់កាត់ចោលតែដោយសារប្រៀបធៀបគ្រាប់បាល់ប៉ុណ្ណោះ។

Premier League បានបញ្ជូនករណី Leicester ទៅគណៈកម្មការឯករាជ្យមួយកាលពីខែឧសភា ពាក់ព័ន្ធនឹងការសង្ស័យបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ EFL ក្នុងរយៈពេលបីឆ្នាំរហូតដល់រដូវកាល 2023-24។ សវនាការរយៈពេលមួយសប្តាហ៍ត្រូវបានធ្វើឡើងក្នុងខែវិច្ឆិកា។

Premier League បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖

«គណៈកម្មការបានកំណត់ថា ក្លឹបបានលើសកម្រិតដែលបានកំណត់ (ប្រាក់ចំណេញ និងនិរន្តរភាព) ចំនួន 20.8 លានផោន (ប្រហែល 28.19 លានដុល្លារ) ក្នុងរយៈពេលវាយតម្លៃបីឆ្នាំ (2022-2024)។»

គណៈកម្មការក៏បានរកឃើញថា ការបដិសេធមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅ Premier League តាមកាលកំណត់ គឺជាការបំពានច្បាប់ផងដែរ។

ក្នុងរដូវកាល 2023-24 Leicester បានលេងនៅ Championship ហើយឈ្នះលីគ ដើម្បីឡើងទៅ Premier League ប៉ុន្តែបន្ទាប់មកបានធ្លាក់ត្រឡប់មកលីគលំដាប់ទី២វិញក្នុងរដូវកាលបន្ទាប់។

EFL បាននិយាយថា គណៈកម្មការគ្រប់គ្រងបានសម្រេចអនុវត្តទណ្ឌកម្មនេះលើតារាងពិន្ទុ Championship ភ្លាមៗ។

...

Leicester ដែលមិនទាន់ឈ្នះក្នុង ៤ ប្រកួតលីគចុងក្រោយ នឹងធ្វើដំណើរទៅជួបក្លិប Birmingham City ដែលស្ថិតនៅចំណាត់ថ្នាក់ទី ១៣ នៅថ្ងៃសៅរ៍ខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print