ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ ជំនន់ទឹកភ្លៀងនៅអាងទឹកតាម៉ុក បានស្រកចុះបន្តិចវិញហើយ ( ២,៩០ ម ស្មើនឹងកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ) ។
ខណៈនេះដែរត្រូវបានក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់វិញហើយ និងធ្វើការផ្តាំផ្ញើហាមដាច់ខាតចំពោះរថយន្តធំៗ។
គួរបញ្ជាក់ថា ក្រោយពីភ្លៀងធ្លាក់ផ្ទួនៗជាប់គ្នាទាំងយប់ទាំងថ្ងៃអស់រយៈ ពេល៤ថ្ងៃជាប់គ្នាបណ្ដាលឲ្យទឹកជំនន់បានជន់លិចទំនប់បឹងតាម៉ុក និងស្ពានអូរជីក និងផ្លូវលំជាច្រើនខ្សែផ្សេងៗទៀតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារតែការកើនឡើងលើសកំរិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន២តឹក (កំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ) ៕
ដោយ៖ សុវណ្ណារ៉ា