បង្ក្រាបមុខសញ្ញាចោរកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងឆែកឆេរឃើញម្សៅក្រាមពណ៌សជាគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាល​ នៃ​អធិការដ្ឋាននគរបាលស្រុកប​សេ​ដ្ឋ​ បានធ្វេីការស្រា​វ​ជ្រាវមុខស​ញ្ញា​ចោរកម្មលួចទ្រព្យ​សម្បត្ដិប្រជា​ពលរដ្ឋ​ នៅចំ​ណុ​ចផ្ទះជនរង គ្រោះ ស្ថិតក្នុងភូមិសំ​បូរមាស ឃុំផុ​ង ស្រុកបសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ឈ្មោះ សៀង នី ភេ​ទស្រី អា​យុ ៥​៣ឆ្នាំ សម្ភារៈបាត់បង់រួមមាន​ ៖​ (១)​ខ្សែកប្រាក់អុីតា​លី​ ក្រូ​ម៉េ​ ចំនួន​ ១​ខ្សែ​ (២)ប្រាក់រៀ​លចំនួ​ន១​លាន​៦០​មុឺន​ ​(៣)​កាតទូរ​សព្ទ​៥​០ដុល្លា​ (៤)ប័ណ្ណចុងសន្លឹក​ ២​សន្លឹក រួមនិងកាតវ៉ាក់សាំង កាត​ ប.​ស.ស អត្តស​ញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ​ ១​សន្លឹក​ ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិ​ការនគរបាលស្រុកបរសេដ្ឋ​ បានឲ្យដឹងនៅថ្ងៃទី៦ខែកុម្ភៈថា ពេលប្រ​តិបត្ដិការ​សមត្ថកិច្ចបានចុះទៅកា​ន់​គោ​លដៅមួយដែលមានព័ត៌មាន​ពាក់ព័ន្ធជនសង្ស័យជាមុខសញ្ញាលួ​ចខាងលេី​ កំលាំងនគរបាលបានពិ​និត្យឃេី​ញមានមុខសញ្ញា​៣ នាក់​ (១)-ឈ្មោះ អាំ តាន ភេទប្រុ​ស អា​យុ​២៦ឆ្នាំ រស់ នៅភូមិព្រៃរំដួ​លខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ​ (២)- ឈ្មោះ ឆិល រដ្ឋា ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុ​ង ស្រុកបសេដ្ឋ​ (៣)-ឈ្មោះ អែម ភឿន ហៅឡឺម ភេទ ប្រុស អាយុ​៣​០ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ​ (ជាមុខសញ្ញាមា​នដីកាចាប់ខ្លួន ចំនួន​ ៣​ )​ បានហក់ស្ទុះមកវាយប្រហារមកលេី​សមត្ថកិច្ចនគរបាល​ ប្រើហិ​ង្សាវាយទៅលើសមត្ថកិច្ចលោកវរសេនីយ៍​ត្រី​ ប៉ាន់​ ម៉ុល នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល​ផុង​ដោយយកដុំឥដ្ឋ​បណ្ដា​ លអោយលោកលោកនាយប៉ុស្តិ៍​រ​ងរបួសជាទ​ម្ងន់​បែកក្បាលផ្នែកខា​ងក្រោយ​ និងបាក់ឆ្អឹងកដៃ​ខាងស្ដាំ។

ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍ជួយសង្រ្គោះនាយប៉ុស្ដិ៍រដ្ឋបាលផុង​ បញ្ជូនទៅមន្ទីរពេទ្យ​នៅរាជធានីភ្នំពេញ​ និងឆែកឆេររកឃេីញ​ម្សៅក្រាមពណ៌ស សង្ស័យថាជា​គ្រឿងញៀន ចំនួន​៤កញ្ចប់ (​មធ្យ​ម១ កញ្ចប់, តូច​៣កញ្ចប់)​ ។

...

បច្ចុប្បន្នកំលាំងនគរបាលបានឃាត់ខ្លួនមុខសញ្ញាទាំង​៣​ បញ្ជូនមកអធិ​កា​រដ្ឋាននគរបាលស្រុកបសេដ្ឋ​និង
ប​ញ្ជូនទៅការិយាល័យ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការបន្ដ​ ករណីមុខសញ្ញាមានដី​កា​ប​ង្គាប់អោយចាប់ខ្លួនគឺអនុវត្ដបញ្ជូ​ន​ទៅសាលាដំបូងខេត្ដ​និងបន្ដកសា​ង​សំណុំរឿងថ្មីបន្ថែម​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print