ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyotaprius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលថ្មដាក់ប្រអប់ភ្លើងបណ្ដាលឲ្យរងការខូចខាតចំណែកឯរថយន្តបង្កដាច់កង់ម្ខាងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣:១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ០៧ខែកុម្ភៈឆ្នាំ២០២៦ស្ថិតនៅលើផ្លូវម៉ៅសេទុងកែងផ្លូវព្រះនរោត្តមក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកtoyotapriusពណ៌ខ្មៅមួយគ្រឿង ពាក់ ផ្លាក លេខ ភ្នំពេញ 2BO-8741 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុកែងនិងផ្លូវព្រះនោរោត្តមខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលថ្មដាក់ប្រអប់ភ្លើងបណ្ដាលឲ្យរងការខូចខាតមួយដើម ចំណែកឯរថយន្តបង្កវិញដាច់កង់ម្ខាងខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរសំណាងល្អមិនបង្ករឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរតែកុងរថយន្តក៏បានគេចចេញពីកន្លែងកើតហេតុ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










