ទំនាស់ក្នុងវង់ផឹកស៊ីបង្កជាហិង្សាជនសង្ស័យជាប្អូនថ្លៃចូលទៅវាយបងថ្លៃដល់ក្នុងផ្ទះបណ្តាលឲ្យស្លាប់២នាក់

ចែករំលែក៖

ខេត្តកំពត÷ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកជុំគីរីបានឲ្យដឹងថាមានករណីឃាតកម្មមួយបានកើតឡើងបណ្ដាលឲ្យបុរសពីរនាក់បានស្លាប់ខណៈមានទំនាស់ទាស់សម្ដីគ្នាក្នុងវង់ផឹកស៊ីប្អូនថ្លៃបានចូលទៅវាយជនរងគ្រោះជាបងថ្លៃដល់ក្នុងផ្ទះបណ្ដាលឲ្យស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ។

ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៩.៥០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិ ខ្ពបរុន ឃុំ ស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានចំនួន ០២ នាក់÷១.ឈ្មោះ ឌី វណ្ណរា ភេទប្រុស អាយុ ៣៦ ឆ្នាំ នូវភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ( ស្លាប់ )នូវហ្នឹងកន្លែងកើតហេតុ ។
២.ឈ្មោះ ប៉ាន សុភា ភេទប្រុស អាយុ ៣៥ ឆ្នាំ នូវភូមិ.ឃុំជាមួយគ្នា ( បានស្លាប់ ) ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យខេត្ត តាកែវ ) ។
ចំណែកជនសង្ស័យឈ្មោះ សេន សារ៉ូ ភេទប្រុស អាយុ ៣២ ឆ្នាំ នូវភូមិខ្ពបរុន ឃុំ ស្រែចែង ស្រុកជុំគិរី ខេត្តកំពត ( ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ឈ្មោះ ឌី វណ្ណរា ) បានគេចខ្លួន ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះបានផឹកស៉ីជុំគ្នារហូតស្រវឹងក៏ឈានដល់មានទំនាស់ពាល្យសំដីហើយដោយសារតែបងថ្លៃនិងប្អូនថ្លៃធ្លាប់មានគំនុំជាមួយគ្នា ផងនោះក៏ឈានដល់ប្រើអំពើហិង្សាចូលទៅវាយជនរងគ្រោះដល់ក្នុងផ្ទះបណ្តាលអោយរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និង កោសលវិច្ច័យ ករណីខាងលើជាករណីឃាតកម្មពិតប្រាកដ និង បានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print