ជន​បរទេស​៦២៩នាក់ទៀត ​ពាក់​ព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់​ ត្រូវបណ្ដេញចេញ​ពី​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វើការបណ្ដេញជន​បរទេស​ ចម្រុះ​ជាតិសាសន៍​សរុប​ចំនួន​ ៦២៩នាក់ទៀត ​ពាក់​ព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់​ ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែង​នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​លោក​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ ។ ក្នុងនោះ​រួមមាន៖ ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហ្គាណា អាមេរិក និងម៉ាឡេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print