ភ្នំពេញៈ យុវជនម្នាក់បានជិះម៉ូតូ ម៉ាកNet បំពានភ្លេីងស្តុបបានជ្រុលបុកពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូសេ១២៥ បណ្តាលអោយស្ត្រីជាប្រពន្ធបានខ្ទាតទៅកណ្តាលផ្លូវត្រូវរថយន្តស្ទូចកំពុងបេីកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏កិនស្ត្រីនោះស្លាប់ ។ ដោយហេតុការណ៍នេះបានកេីតឡេីងវេលាម៉ោង១រសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅចំណុចស្តុបវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ យុវជនម្នាក់បានជិះម៉ូតូ ១គ្រឿងម៉ាកNet ពាក់ផ្លាកលេខ ភ្នំពេញ 1JS-1470 បានជិះបំពានភ្លេីងស្តុបហើយក៏បានជ្រុលបុកពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូសេ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FP-8154បណ្តាលអោយស្ត្រីជាប្រពន្ធបានខ្ទាតទៅកណ្តាលផ្លូវត្រូវរថយន្តស្ទូចពាក់ផ្លាកលេខ ភ្នំពេញ 3D-9496កំពុងបេីកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏កិនស្ត្រីនោះស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែមង្ត។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូទាំង២គ្រឿងនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ ស រស្មី










