របួសធ្ងន់ស្រាលមនុស្សប្រុសស្រី០៣នាក់ ដោយអ្នកថ្មើជើងរត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកដួល

ចែករំលែក៖

ខេត្តកណ្តាល÷ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍អ្នកថ្មើជើងរត់ឆ្លង ផ្លូវ ត្រូវអ្នកបើកបរម៉ូតូបុកដួលទាំងអស់គ្នា។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០៧និង០០នាទីព្រឹកថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 21 ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានអ្នកថ្មើរជើងម្នាក់ឈ្មោះ ជុំ សាវ៉ាន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់ ត្រូវសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ) មានទីលំនៅក្នុងភូមិឃុំកើតហេតុ បានដើររត់ឆ្លងផ្លូវពីលិចទៅកើត ក៏ស្រាប់តែបានរត់ចូលម៉ូតូ១គ្រឿងម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AV-2979 បើកបរដោយ ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិព្រែកបិ ឃុំកោះធំ( ខ ) ស្រុកកោះធំ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង(ពាក់មួកសុវត្ថិភាព) និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ ហាក់ ម៉េងតុង ភេទ ប្រុស អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិជុំនិក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍បញ្ជូនជនរងគ្រោះ២នាក់ ទៅមន្ទីរពេទ្យ និងបានពិនិត្យវាស់វែង ដោយយកវត្ថុតាង(ម៉ូតូរងការខូច ខាតស្រាល) មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

...

សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ធានបឋមថា ករណីនេះគឺបណ្ដាលមកពីអ្នកថ្មើរជើងរត់ឆ្លងផ្លូវមិនបានពិនិត្យស្ថានភាពផ្លូវអោយបានច្បាស់ទើបបណ្តាលអោយមានគ្រោះថ្នាក់កើតឡើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print