រថយន្តកូរ៉េបេីកលឿនគេចពីរថយន្តខាងមុខបួងចង្កូតធ្លាក់ចូលប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកូរ៉េដឹកខ្សាច់មួយគ្រឿងខណៈកំពុងបេីកបរលឿនស្រាប់តែមានរថយន្តខាងមុខចាប់ហ្វ្រ័ងឈប់ចាំស្តុបក៏បួងចង្កូតធ្លាក់ចូលប្រឡាយទឹក​ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី១០​ ខែកុម្ភះ​ ឆ្នាំ​ ២០២៦​ នៅតាមបណ្តោយ​ វិថីឈ្នះ​ ឈ្នះ​ សង្កាត់សំរោងក្រោម​ ខណ្ឌ​ពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AU 6447 ធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះ​ ឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជេីង​ លុះមកដល់ចុះណុចកេីតហេតុក៏មានរថយន្តមួយគ្រឿងដែលបេីកខាងមុខឈប់រងចាំស្តុបក្រហម​ ដោយខ្លាចបុករថយន្តខាងមុខក៏បួងចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹក​ តែសំណាងមិនមានអ្នករងរបួស។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុដោមិនមានប៉ះពាល់ដល់របស់រដ្ឋ​ និងពលរដ្ឋក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅជួលជុលខ្លួនឯងវិញ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print