ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ផ្ទប្រជាពលរដ្ឋមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយបាញ់ទឹកពន្លត់​ និងរាយការណ៍ទៅក្រុមជំនាញបង្ការនិងពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី១០​ ខែខែកុម្ភៈ ឆ្នាំ​ ២០២៦​ នៅចំណុចបុរីខេភីម៉នដានីផ្ទះលេខ១៦ផ្លូវបេតុង ភូមិត្រពាំងធ្នង់សង្កាត់សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ទីតាំង: ម៉ូវ សេងអ៊ីន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ:គ្រូមើលជំងឺបែបបុរាណ​ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេទថ្មបេតុង ទំហំ ៨ម៉ែត្រx១៥ម៉ែត្រ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយចេញពីបន្ទប់នីជាន់ទី១​ ខ្មួរខ្មាញ់ភ្លាមនោះអ្នកជិតខាងក៏បាននាំគ្នាទាញទុយោមកបាញ់ទឹកពន្លត់​ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញចេញអន្តរាគមន៍ភ្លាមៗ។

...

ជំវិញគ្រោះអគ្គិភ័យខាងលេីនេះផងដែរ​ ខូចខាតសម្ភារៈ ឆេះបន្ទប់ជាន់ទី១ចំនួន ២បន្ទប់អស់ទាំងស្រុង រួមមានម៉ាសុិនត្រជាក់ចំនួន ០២គ្រឿងគ្រែចំនួន២ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត​នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ  ។
ដោយប្រេីប្រាស់រថយន្តការិយាល័យ​ អគ្គិភ័យ : ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង  ១៨ម៉ែត្រគូប ។
រថយន្តអគ្គិភ័យ៩១១ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print