លោក សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដោយមានការចូលរួមពីអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការយូនីសេហ្វ អង្គការ CHAI អង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញប្រមាណ ៨០រូប។

កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់ លើសេចក្តីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដើម្បីឱ្យរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់ជាមូលដ្ឋាននៅក្នុងការកែសម្រួលដល់តួនាទី ភារកិច្ចមន្ត្រីភូមិឱ្យស្របទៅនឹងបរិបទនៃការវិវត្តសង្គមសេដ្ឋកិច្ចនៅមូលដ្ឋានបច្ចុប្បន្ន និងអនាគត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print