នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅស្រុកស្អាងពាក់ ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ រក្សាទុក ប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិព្រែកអំបិល ឃុំអំបិល ស្រុកស្អាង ខេត្តកណ្តាល ខេត្តកណ្ដាល​ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ឯក​ រស់​ ចន្ថា អធិការនគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជន សង្ស័យម្នាក់។

...

វត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ៧កញ្ចប់ ទម្ងន់០,៩០ ក្រាម​ ទូរសព្ទម៉ាក nokia ពណ៌ខ្មៅ ១គ្រឿង​ បារីអេឡិចត្រូនិច ០២ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print