លោក លី ធុជ ៖ អង្គការសហប្រជាជាតិគឹជាជាដៃគូដ៏សំខាន់ ដើម្បីលើកកម្ពស់ វិស័យសកម្មភាពមីននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឹជាជាដៃគូដ៏មានសារៈសំខាន់មួយ ក្នុងការងារជួយលើកកម្ពស់ វិស័យសកម្មភាពមីននៅកម្ពុជា ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួប លោកស្រី វ៉ាឡាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិភាក្សាការងារ ស្តីពីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការអាជ្ញាធរមីន ។
លោក លី ធុជ ក៏បានចូលរួមអបអរសាទរជូនចំពោះលោកស្រី វ៉ាឡាដាន់កា អាន់ឌ្រេវ៉ា ដែលបានទទួលតួនាទីថ្មីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយសារកន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរ ការស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងនោះអង្គការសហប្រជាជាតិ បានគាំទ្រដល់ការតាំងទីលំនៅឡើងវិញរបស់ជនភៀសសឹក និងការងារបោស សម្អាតមីន ក៏ដូចជាបានជួយកសាងនូវសមត្ថភាពជាតិសកម្ម ភាពមីន រហូតកម្ពុជាទទួលបានជោគជ័យដល់បច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកអង្គការ សហប្រជាជាតិ គឹជាសម្លេងដ៏មានសារៈសំខាន់មួយ និងជាដៃគូសំខាន់ ក្នុងការជំរុញការលើកកម្ពស់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ចំពោះការរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីន នេះផងដែរ។ ដូច្នេះជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ដោយសន្តិវិធី តាម រយៈយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការ ណ៍គោរពអធិបតេយ្យភាព បូរណភាពដែនដី និងច្បាប់ អន្តរជាតិ។
លោកស្រី វ៉ឡាដាន់កា អាន់ឌ្រេវ៉ា បានបញ្ជាក់ថា៖ តួនាទីយ៉ាងសំខាន់របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការលើកកម្ពស់សាមគ្គីភាពការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព ជោគវាសនារួមគ្នា និងអនាគតរួមគ្នា ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print