បុរសម្នាក់ឱ្យតែស្រវឹងស្រា ជេរបញ្ចោនិងហិង្សាវាយបំផ្លាញទ្រព្យអ្នកក្បែរខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ÷ នគរបាលឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ករណីស្រវឹងស្រាហើយជេរបញ្ចោ និងហិង្សាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកក្បែរខាង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះស្ថិតក្នុងភូមិលេខ(៣) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី ហាក់ សុធិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានឱ្យដឹងថា ស្ត្រីរងគ្រោះ២ នាក់,១ -ឈ្មោះ ឃៀក ធា អាយុ៤២ឆ្នាំ មុខរបរកម្មការិនី, ២- ឈ្មោះ ម៉ាច គន្ធា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ។ អ្នក ទាំង០២ រស់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុ ។ចំនែកជនសង្ស័យ មានឈ្មោះ ឆន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានពិការភាពជើងទាំងសង្ខាងពីកំណើត ដោយជើងខាងឆ្វេងបានដាក់ដែកទ្រជាទ្រនាប់ និងមានទីលំនៅក្បែរ ស្ត្រីរងគ្រោះដែរ ។

វត្ថុតាងចាប់យក៖ -កាំបិតបុ័ងតោបាក់ដងចំនួន២ដើម, កង្ហា០១គ្រឿង, និងដុំថ្មចំនួន០៤ដុំតូចៗ។

លោកនាយប៉ុស្តិ៍បន្តថា នៅវេលាកើតហេតុ ជនរងគ្រោះបានអង្គុយហូបបាយជាមួយប្តី ក៏ស្រាប់តែជនសង្ស័យ ដែលមានអាការ:ស្រវឹងស្រា បានមកឈរស្រែកជេរមកលើជនរងគ្រោះដោយគ្មានហេតុផល ។ ឯជនរងគ្រោះក៏មិនហ៊ានតប តទេ គឺនៅអង្គុយហូបបាយខាងមុខបន្ទប់ជាធម្មតា។ បន្ទាប់មកជនសង្ស័យក៏បានដើរមកទល់មុខបន្ទប់ជួលរបស់ជនជនរងគ្រោះ ហើយស្រែកជេរបន្ថែម និងថែមទាំងបានទាញកៅអីជ័រ មកវាយទៅលើជនរង គ្រោះ រួចហើយក៏ចាប់បោកជងគ្រោះ តែជនរងគ្រោះខំរើបំរាស់រួច ក៏ទៅយកបំពង់ឬស្សីវាយ ការពារខ្លួន និងក៏បានប្រតាយប្រតប់គ្នា រហូតជនសង្ស័យទៅយកកាំបិតបុ័ងតោកាប់ទៅលើទ្វារបន្ទប់ និងទ្វារបង្អួចរបស់ជនរងគ្រោះជាច្រើនកន្លែង រួចក៏យកដុំថ្ម មកគប់បន្ទប់ជួលរបស់ជនរងគ្រោះជាច្រើនដុំទៀត។ ពេលនោះក៏មានអ្នកជិតខាង ទូរសព្ទរាយការណ៍មកកម្លាំងប៉ុស្តិ៍ស្វាយរលំ ចុះមកអន្តគមន៍ភ្លាមៗ ឃាត់បានជនសង្ស័យ យកមកសាកសួររួចកសាងសំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តនីតិវីធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពនិងទទួលស្គាល់នូវវត្ថុតាងថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់នូវហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា ទៅ លើជនរងគ្រោះ ប្រាកដមែន ។

...

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print