អាជ្ញាធរខេត្តកំពង់ឆ្នាំង ជំរុញឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ករណីឈូឆាយដីព្រៃតំបន់៣ នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2026 នេះ លោក តាត

សីហាក់ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង  បានបញ្ជាក់អោយដឹងថា ករណីត្រាក់ទ័រដែលចាប់បាន ២គ្រឿង និងជនសង្ស័យ២នាក់ ត្រូវតែអនុវត្តតាមច្បាប់ មិនអាចលើកលែងអោយបាន
នោ:ឡើយ។

លោកនាយខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំងបានបង្ហាញពីឆន្ទៈយ៉ាងម៉ឹងម៉ាត់ថា មក
ដល់ពេលនេះគឺជំនាញយើងនៅតែបន្តនីតិវិធីបន្ថែមទៀត ជាពិសេសនៅពេលនេះសមត្ថកិច្ចយើងបាននាំខ្លួនជន
សង្ស័យទាំង២នាក់ មកខណ្ឌរដ្ឋបាលជលផល ហើយ និងវត្ថុតាងត្រាក់ទ័រចំនួន ២ គ្រឿង បានយកមករក្សា
ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង។ ដោយសារតែក្នុងករណីនេះ យើងរកឃើញថានៅមានអ្នកពាក់ព័ន្ធមួយចំនួនទៀត ហើយឥឡូវ
នេះកំពុងតែបន្តនីតិវិធីដើម្បីស្រាវជ្រាវ រកអ្នកពាក់ព័ន្ធទាំងអស់នោ:មកអនុវត្តតាមនិតិវិធីដោយមិនលើកលែងជា
ដាច់ខាត ដើម្បីបញ្ចប់សំណុំរឿងខាង
លើនេះឲ្យឆាប់បំផុត។

គួររំលិចថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ
២០២៦ ក្រោមបទបញ្ជាឯកឩត្តម
ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់
ឆ្នាំង និងមានការ សម្របសម្រួលពីឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបនិងឃាត់ខ្លួនជន
សង្ស័យចំនួន២នាក់ និងត្រាក់ទ័រ២
គ្រឿង ដែលធ្វើសកម្មភាពឈូសឆាយ ដីព្រៃតំបន់៣ ដែលជាព្រៃហាមឃាត់របស់រដ្ឋ នៅចំណុចតាតុន ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

នេះបើយោងតាមការបញ្ជាក់ពី លោក
នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឲ្យដឹងថាការឈូកឆាយដីព្រៃតំបន់ ៣ខាងលើនេះ មានទំហំប្រមាណ១៣
.២៧ ហិកតា ក្នុងទីតាំងចំនួន ៣។

ជនសង្ស័យទី១-ឈ្មោះ យ៉ន ចិន្តា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ
ប៉ប៉្រក ឃុំសំរោងសែន ស្រុកកំពង់លែង ជាម្ចាស់ដី / និងទី២-ឈ្មោះ ហូត ហ៊ីម  ភេទប្រុស អាយុ៤៥ឆ្មាំ រស់នៅភូមិ ជ្រលង ឃុំដារ ស្រុកកំពង់លែង ជាមេការត្រាក់ទ័រ ចំពោះវត្ថុតាងត្រាក់ទ័រ ចំនួន២គ្រឿង ម៉ាកគូបូតា កម្លាំង៦០
៤០សេស ពណ៌ក្រហម ។

...

បច្ចុប្បន្ននេះមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print