ម្ង៉ៃណោះខ្ញុំបាទបានអាចព័ត៌មានមួយដែលបានអះអាងថា មួយថ្ងៃកម្ពុជានាំចូល គល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោននៅគ្រាដែលយើងដឹងគ្រប់គ្នាថា ប្រទេស កម្ពុជាយើងជាប្រទេសកសិកម្មគឺដំណាំគ្រប់ប្រភេទអាចដាំដុះបានទិន្នផលខ្ពស់ និងមិន ចំណាយទ្រព្យធនអ្វីច្រើននោះឡើយ។ ប៉ុន្តែហេតុអ្វីកម្ពុជាក្នុងដំណាក់កាលនេះបែរជាត្រូវនាំគល់ស្លឹកគ្រៃពីបរទេសក្នុងមួយថ្ងៃរហូតដល់៥០តោន?
វាក្លាយជាទម្លាប់តាមគ្រួសារដែលដល់ពេលស្លស្លុកប្រើកូនចៅឲ្យកាន់ប្រាក់ទៅ ទិញគល់ស្លឹកគ្រៃពីតូបចិននៅគ្រាដែលដីមុខផ្ទះ, ដីចំហៀងផ្ទះ, ក្រោយផ្ទះទុកទំនេរចោលមិនព្រមដាំជីស្លឹកគ្រៃ។ ករណីនេះគួរតែស្ថាប័នមានសមត្ថកិច្ច ពោលគឺក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកយុទ្ធនាការអប់រំណែនាំប្រជាពលរដ្ឋអំពីការដាំ ដំណាំជុំវិញរបងផ្ទះចៀសវាងដល់ម៉ោងស្លរស្លុកកាន់ប្រាក់ទៅតូបចិន ។ វាមិនមែនជា ការលំបាកណាស់ណានោះទេដែលយើងត្រូវកាត់បន្ថយការនាំស្លឹកគ្រៃចូលពីបរទេសនោះ ។ វិធានការនៃការអប់រំណែនាំប្រជាពលរដ្ឋឲ្យយល់ ឬឲ្យតម្លៃចំពោះដំណាំបន្ទាប់ បន្សំដែលអាចដាំនៅជុំវិញផ្ទះគឺជារឿងប្រសើរបំផុត ។
ក្នុងមួយថ្ងៃកម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោនដែលជាការខាត បង់ថវិកាដ៏ច្រើននៅគ្រាដែលគេដឹងថា ប្រទេសកម្ពុជាយើងអាចធ្វើបានចំពោះករណីនេះ។ ការកាត់បន្ថយទម្លាប់នៃការទិញ សូម្បីជីស្លឹកគ្រៃគឺជារឿងមួយដ៏សំខាន់ដែល អាជ្ញាធរក៏ដូចជាស្ថាប័នជំនាញត្រូវបន្តអប់រំ ណែនាំប្រជាពលរដ្ឋ។ បច្ចុប្បន្នប្រជាពល រដ្ឋយើងហាក់បីដូចជាបាញ់ឆ្ពោះទៅរកការ«ទិញ» ជំនួសឲ្យការធ្វើពលកម្មដើម្បីបាន ផលិតផលខ្លួនឯងដែលគ្មានជាតិគីមីផងនោះ។ ជាធម្មតាការនាំទំនិញ(ជី ស្លឹកគ្រៃ) ចូលពីបរទេសពិតជាត្រូវដាក់សារធាតុគីមីដើម្បីរក្សាគុណភាពទំនិញទាំងនោះ។ ដូច្នេះ អ្នកប្រើប្រាស់ពិតជាប៉ះពាល់អំពីសារធាតុគីមីដែលគេដាក់នឹងទំនិញទាំងនោះ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់