កិច្ចប្រជុំពិភាក្សារវាងភាគីកម្ពុជា -ភាគីថៃជាប់ព្រំដែនខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ដោះស្រាយ ទៅលើការហាមឃាត់របស់ថៃមិនឱ្យកម្ពុជានាំកសិផលផ្លែស្វាយកែវរមៀត និងផ្លែមាននាំចូលទៅប្រទេសថៃ ទទួលបរាជ័យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ក្រោយពីភាគីថៃមានបញ្ហាបិទកសិផលខ្មែរចំនួន២ប្រភេទផ្លែស្វាយកែវរមៀត និងផ្លែមាន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិនក្នុងមួយរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ច និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិន ដឹកនាំដោយលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានអញ្ជើញទៅខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាជាមួយភាគីថៃ ដឹកនាំដោយលោកប្រធានសាខាគយនិងរដ្ឋាករខេត្តច័ន្ទបុរី និងប្រធានអង្គភាពពិនិត្យគុណភាពអនាម័យប្រចាំ៣ខេត្តក្នុងប្រទេសថៃ ទៅលើវិធានបទដោះស្រាយបញ្ហាដែលភាគីថៃបានហាមឃាត់ មិនឱ្យកម្ពុជានាំកសិផល ស្វាយកែវរមៀតនិងផ្លែមាន នាំចូលទៅប្រទេសថៃ។
កិច្ចប្រជុំពិភាក្សាអូសបន្លាយជាច្រើនម៉ោងកាលពីព្រឹកមិញនេះ ត្រូវបានប្រធានដឹកនាំគណៈ ប្រតិភូខាងកម្ពុជាប្រាប់ឱ្យដឹងថា កិច្ចប្រជុំនោះទទួលបរាជ័យ ដោយសារភាគីថៃគេនៅតែបន្តបដិសេធ មិនឱ្យនាំចូលប្រភេទកសិផលទាំង២ប្រភេទរបស់កសិករខ្មែរ ទៅកាន់ប្រទេសថៃនោះទេ។ដោយភាគីថៃគេសំអាងថាផ្លែស្វាយកែវរមៀត និងផ្លែមាន របស់កសិករខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ។
ភាគីថៃគេក៏ស្នើសុំបើសិនជាចង់នាំចូលប្រភេទផលិតផលកសិផលទាំង២ប្រភេទនាំចូលក្នុងប្រទេសថៃសុំឱ្យភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលពីព្រោះបញ្ហានេះហួសដែនសមត្ថកិច្ចរបស់ភាគីថៃដែលជាថ្នាក់ខេត្ត។ មិនតែប៉ុណ្ណោះថៃក៏ជម្រុញឱ្យកម្ពុជាយើងមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាពអនាម័យពីអង្គភាពត្រួតពិនិត្យគុណភាពអនាម័យ របស់ភាគីកម្ពុជានោះផងដែរ ។
ពាក់ព័ន្ធនិងការហាមឃាត់របស់ភាគីថៃ មិនឱ្យនាំចូលកសិផលផ្លែស្វាយកែវរមៀត និងផ្លែមៀន ត្រូវបានមន្រ្តីកម្ពុជាចូលរួមប្រជុំបានប្រាប់ឱ្យដឹងថា ជាលេសសម្រាប់ការបង្អាប់បន្ថោកផលិតផលកសិផលខ្មែររបស់ភាគីថៃប៉ុណ្ណោះ ក្នុងគោលបំណងមានប្រៀបលើការធ្វើពាណិជ្ជកម្ម។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា អង្គភាពត្រួតពិនិត្យគុណភាព អនាម័យ របស់ថៃនៅពេលគេយកផ្លែស្វាយនិងផ្លែមៀនរបស់ផលិតផលកសិផលខ្មែរយកទៅត្រួតពិនិត្យគឺគេមិនបានយកផ្លែស្វាយនិងផ្លែមៀនល្អទៅពិនិត្យនោះឡើយដោយគេបែរជ្រើសរើសយកផ្លែស្វាយនិងផ្លែមានដែលស្អុយរើបោះចោលយកមកត្រួតពិនិត្យគុណភាពរឿងអីមិនឱ្យឃើញមេរោគ បើការពិនិត្យជាកសិផលខូចស្អុយនោះ ដោយភាគីថៃគេអនុវត្តខុសនិងការពិនិត្យគុណភាពផលិតផល ពោធ ដំឡូង គឺមិនមានបញ្ហាអ្វីនោះទេ ភាគីថៃអនុញ្ញាតឱ្យនាំចូល ៕

image image image image image

ដោយ សំ វិច្ឆិកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print