វិភាគព័ត៌មានអន្តរជាតិ៖ មហាអំណាចបរមាណូទាំង៤ធ្វើសមយុទ្ធពីរក្រុមផ្សេងគ្នានឹងមានអ្វីកើតឡើងពេលអនាគត?

ចែករំលែក៖

បន្ទាប់ពីចិននិងរុស្ស៊ីធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូងពេល នេះអាមរិកនិងឥណ្ឌាក៏បានចាប់ផ្តើមធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសចិនវិញ។ ទាំងនោះជាសកម្មភាពបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខពិភពលោកទាំងមូល ។

សារព័ត៌មាន Indian Express កាលពីថ្ងៃទី១២ ខែកញ្ញា បានផ្សាយថា កម្លាំង ទាហ៊ានឥណ្ឌានិងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធរួមជាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៧ ខែកញ្ញានៅតំបន់ Chaubuttia រដ្ឋ Uttarakhand ជាប់ព្រំដែនប្រទេស ចិន។ សមយុទ្ធខាងលើដោយមានកម្លាំងទាហានអាមេរិកជាច្រើនចូលរួមក្នុងនោះ មានកងពលយន្តហោះចម្បាំង Stryker 2 និងកងពលថ្មើរជើងលេខ៧ ។ សមយុទ្ធ ខាងលើឈ្មោះថា Yudh Abhyas អូសបន្លាយ រយៈពេល២សប្តាហ៍។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី ១២ហើយដែលអាមេរិកនិងឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នា។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីផ្តល់ឱកាសដល់កម្លាំងទាហាន ប្រទេសទាំងពីរមានការយល់ចិត្តគ្នា និង យុទ្ធសាស្ត្រក៏ដូចជាសម្ភារយោធាទំនើបៗរបស់ប្រទេសទាំងពី។

នៅក្នុងយុទ្ធសាស្ត្រនៃកិច្ចសហការធ្វើសង្គ្រាមកម្លាំងទាហ៊ានប្រទេសទាំងពីរនឹងចូលរួមវាយលុកក៏ដូចជាទប់ស្កាត់ភេរវកម្មនៅតំបន់ភ្នំ Uttarakhand ។

លោក Rajan Ravindran មេបញ្ជាការកងទ័ពឥណ្ឌាបានបញ្ជាក់ថា ការធ្វើសមយុទ្ធ Yudh Abhyas 2016 មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ទាហ៊ានប្រទេសទាំងពីរនៅ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពធ្វើ សង្គ្រាម។ មន្ត្រីអាមេរិកមួយរូបបានបញ្ជាក់ ថា ការធ្វើសមយុទ្ធខាងលើគឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់ទាហ៊ានប្រទេសទាំងពីរយល់ចិត្តគ្នាក្នុងការការពារនិងធ្វើសង្គ្រាម បានយ៉ាងប្រសើរ។

ការធ្វើសមយុទ្ធខាងលើភាគីឥណ្ឌា បានប្រកាសថា មិនសំដៅទៅលើប្រទេស ចិននោះឡើយដោយការធ្វើសមយុទ្ធនោះដើម្បីឲ្យទាហ៊ានមានការសមទៅនឹងភូមិសាស្ត្រតំបន់ភ្នំត្រជាក់។ បើទោះបីយ៉ាងណាក្តីចិននិងឥណ្ឌាមានវិវាទតាមបណ្តោយ ព្រំដែនជាច្រើនទសវត្សកន្លងមកទាំងនោះហើយធ្វើឲ្យចិនយលឃើញថា ជាការត្រៀម ខ្លួនធ្វើសង្គ្រាមតាមព្រំដែនជាមួយចិន។

ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា សង្គ្រាមតាមព្រំដែនរវាងឥណ្ឌានឹងចិនអាច ផ្ទុះឡើងប្រសិនបើ ចិននិងរុស្ស៊ីផ្ទុះសង្គ្រាមនៅតំបន់សមុទ្រចិនភាគខាងត្បូងនោះ។ ទាំងនោះជាយុទ្ធសាស្ត្របែរបែកកម្លាំងដ៏ខ្លាំងក្លារបស់ចិនដែលរៀបចំឡើងដោយ អាមេរិក។

កន្លងមកឥណ្ឌាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសចិនក្រោយពេល ដែលបានដាក់ពង្រាយអាវុធទំនើបៗជាច្រើននៅតាមព្រំដែនជាប់ប្រទេសចិន ក្នុងនោះមានយន្តហោះចម្បាំង Su -30MKI កាំជ្រួចមីស៊ីល Agni និងយន្តហោះគ្មាន មនុស្សបើកក្នុងតំបន់ដែលមានវិវាទជាមួយ ចិន។

សារព័ត៌មានចិនបានផ្សាយថា រដ្ឋា ភិបាលទីក្រុងប៉េកាំងបានប្រឆាំងទៅនឹងការដាក់មីស៊ីលទំនើបបំផុតរបស់ឥណ្ឌាគឺ Brahmos នៅតំបន់ព្រំដែនជាប់ចិនក្នុងរដ្ឋ Arunachal ។ ការដាក់នោះអាចធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់ខណៈដែលចិនកំពុងប្រឈមនូវបញ្ហាមួយចំនួននៅតំបន់សមុទ្រចិនភាគខាងត្បូងនិងខាងកើត ។

សារព័ត៌មាន Hindu របស់ឥណ្ឌាបាន ផ្សាយថា ការដាក់មីស៊ីល Brahmos ខាងលើធ្វើឡើងតាំងពីដើមខែសីហាមកម៉្លេះ រហូតដល់ពេលនេះទើបចិនមានប្រតិកម្ម។ កាលពីដើមខែសីហា គណៈកម្មាធិការ សន្តិសុខជាតិទទួលបញ្ជាពីនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បញ្ជូនកម្លាំងមីស៊ីលទំនើប របស់ខ្លួនការពារព្រំដែន។

ក្រោយការដាក់មីស៊ីលនិងអាវុធទំនើបៗ របស់ឥណ្ឌាបានធ្វើឲ្យចិននៅមិនស្ងៀមឡើយ ខណៈដែលទាហានចិននៅព្រំដែនមានអាវុធទាបជាងឥណ្ឌានោះ។ ចិននិង ឥណ្ឌាមានជម្លោះព្រំដែនគោកជាយូរណាស់ មកហើយ ដោយប្រទេសទាំងពីរមានព្រំដែន រួមគ្នារាប់ពាន់គីឡូម៉ែត្រ។

កាលពីថ្ងៃទី១២ ខែកញ្ញា ចិននិងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាផ្លូវការនៅ សមុទ្រចិនភាគខាងត្បូងអូសបន្លាយរយៈពេល៨ថ្ងៃ។

សមយុទ្ធខាងលើមានឈ្មោះថា Joint Sea 2016 ដោយមានការចូលរួមពីកងពលប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ីដែលមាននាវាចម្បាំងនិងយន្តហោះចម្បាំងជាច្រើនគ្រឿង។ នៅក្នុងកម្មវិធីនៃការធ្វើសមយុទ្ធនោះមានកិច្ចសហប្រតិបត្តិការការពារ នៅលើដែនសមុទ្រវាយលុក និងកម្ទេចនាវា មុទទឹករបស់សត្រូវ។ ក្រៅពីនេះសមយុទ្ធក៏បានសហការគ្នាវាយលុកដណ្តើមគ្រប់គ្រងកោះនិងលើដីគោកទៀតផង។

សារព័ត៌មានចិនបានចាត់ទុកថា នេះជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានរបស់កម្លាំងទាហ៊ានប្រទេសទាំងពីរ។ ទាហ៊ានប្រទេសទាំងពីរនឹងបាញ់ មីស៊ីលការពារកោះវាយលុកលើដីគោក។សមយុទ្ធ Joint Sea 2016 កើតឡើងចំពេល ដែលវិវាទសមុទ្រចិនភាគខាងត្បូងកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃពិសេសក្រោយ ពេលដែលតុលាការអាជ្ញាកណ្តាលទីក្រុងឡាអេបានសម្រេចឲ្យចិនចាញ់ក្តី។

សមយុទ្ធរួមរបស់ប្រទេសទាំងពីរចាប់ផ្តើមដំបូងនៅឆ្នាំ២០១២ ហើយនៅក្នុងឆ្នាំ២០១៤សមយុទ្ធបានធ្វើឡើងនៅសមុទ្រចិនភាគខាងកើតដែលជាតំបន់មានវិវាទជាមួយជប៉ុន។ ពេលនេះធ្វើឡើងនៅតំបន់ដែលមានវិវាទជាមួយប្រទេសក្នុងតំបន់អាស៊ានវិញម្តង។

គម្រោងធ្វើសមយុទ្ធរួមគ្នានេះត្រូវបានប្រកាសឲ្យដឹងតាំងពីខែកក្កដា កន្លងទៅដោយនៅពេលនោះរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា សមយុទ្ធនេះរៀបចំធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនងយោធារវាងចិននឹង រុស្ស៊ី ហើយមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយនោះទេ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាសមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះចង់ឬមិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹងឃើញ ថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេសដែល ជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះទំនងជាដើម្បីឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលកំពុងតែព្យាយាម ចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមកប្រជែងជាមួយចិន៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print