Romelu Lukaku ស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេល១១នាទីឲ្យEverton

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukakuបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងរយៈពេលតែ១១នាទីប៉ុណ្ណោះពេល ក្រុម Everton ឈ្នះក្លិប Sunderland ដោយ លទ្ធផល 3-0 កាលពីថ្ងៃចន្ទ ។

មុនពេលប្រកួតជាមួយនឹងក្រុមឆ្មាខ្មៅ កីឡាករ Romelu Lukaku មិនអាចស៊ុត បាល់បញ្ចូលទីចំនួន១៣ប្រកួត ។ រូបគាត់ បាននិយាយថា គាត់អាចស៊ុតបាល់បាន រហូតដល់ទៅ៥គ្រាប់ឯណោះក្នុងការ ប្រកួតជាមួយនឹងក្រុម Sunderland។

ក្រោយទទួលបានជ័យជម្នះក្លិបEverton មាន១០ពិន្ទុស្មើនឹងក្រុមតោខៀវChelsea ហើយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន២ពិន្ទុ។

Evertonក៏បានបរិច្ចាគទឹកប្រាក់ចំនួន២០ម៉ឺនផោនទៅឲ្យមូនិធិព្យាបាលជំងឺ មហារីក Bradley Lowery។ មុនពេល ប្រកួតBradley Loweryបានបង្ហាញកុមារ វ័យ៥ឆ្នាំដែលត្រូវការប្រាក់៧០ម៉ឺនផោន ដើម្បីព្យាបាលជំងឺមហារីកនៅសហរដ្ឋ អាមេរិក ៕

lukaku-624650

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print