នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការ បានសហការជាមួយកម្លាំងចម្រុះ ឡោមព័ទ្ធបង្ក្រាបទីតាំងផលិតបារី និងព័ទ្ធឃ្លាំងស្តុកបារីលួចលាក់ចំនួន ២ ទីតាំងជិតៗគ្នានៅក្នុងក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅក្នុងភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ដោយក្លិនថ្នាំជក់លាយឡំជាមួយនឹងក្លិននីកូទីន ដែលភាយចេញពីទីតាំងផលិតបារីគ្មានច្បាប់អនុញ្ញាត ១ កន្លែង ជាច្រើនឆ្នាំកន្លងមកហើយ តែអាជ្ញាធមូលដ្ឋានមិនហ៊ានបង្ក្រាប បានអបអរសាទរ ខណ: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការ បានសហការជាមួយកម្លាំងចម្រុះ ឡោមព័ទ្ធបង្ក្រាបទីតាំងផលិតបារី និងព័ទ្ធឃ្លាំងស្តុកបារីលួចលាក់ នៅក្បែគ្នានោះ កាលពីថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ ២០២៦ តែកងកម្លាំងមិនសហការជាមួយអ្នកសារព័ត៌មានណា ចូលថតផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយនោះទេ គឺថតបានតែពីខាងក្រៅ នៅក្រោមលេសថា កម្លាំងកំពង់តែមានចំណាត់ការ ។

ភ្នាក់ងារសារព័ត៌មានយើង បានទាក់ទងទៅលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ ២០២៦ លោកស្នងការបានឲ្យដឹងថា សូមឲ្យភ្នាក់ងារសារព័ត៌មានយើង ព្យាយាមសម្របសម្រួល ទាក់ទងជាមួយកងកម្លាំងរបស់យើងនៅខាងក្នុងនោះទៅ ដោយសារ លោកស្នងការជាប់រវល់ប្រជុំតាមហ្សូម ។
លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាកនយនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ៩ ខែកម្ភ: ឆ្នាំ ២០២៦ ថា ចាំពេលកម្លាំងជំនាញគេបញ្ចប់ការងារ ចាំលោកវរសេនីយ៍ឯកផ្ដល់នូវរបាយការណ៍ និងរូបភាពឲ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ។
ជំវិញនៃការព័ទ្ធឃ្លាំងបារីខាងលើនេះ រហូតមកដល់ព្រឹកថ្ងៃទី ១០ ខែកុម្ភ:ឆ្នាំ ២០២៦ គឺកងកម្លាំងបានបិតទ្វាឃ្លាំងស្តុកបារី និងបិតហ្សៀលឃ្លាំងស្តុកបារីនៅខាងលិចទីតាំងផលិតបារីចំងាយប្រហែល ៣០០ ម៉ែត្រ ដោយឡែកទីតាំងផលិតបារី គឺបើកទ្វាចំហរឡើងវិញជាធម្មតា ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើបានឲ្យដឹងថា ទីតាំងផលិតបារី ១ កន្លែងនេះ បើកយូរណាស់មកហើយ នៅខាងមុខជាដេប៉ូលក់សុីម៉ងត៍ ខាងក្រោយផលិតបារីជះក្លីនថ្នាំជក់លាយលំជាមួយក្លិននីកូទីនមកខាងក្រៅយ៉ាងខ្លាំង ដោយឡែកកម្មករផលិតបារីចេញចូលធ្វើការនៅខាងក្រោយក្នុងស្ថានភាពបែបលាក់លៀមបំផុត តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ ។
ប្រជាពលរដ្ឋបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ មានទីតាំងផលិតបារីច្រើនកន្លែងណាស់ តែពុំដឹងថា គ្រប់ទីតាំងទាំងអស់នោះសុទ្ធតែមានច្បាប់ ឬក៏កន្លែងខ្លះអត់ច្បាប់នោះទេ ប៉ុន្តែជះក្លិនថ្នាំជក់លាយឡំជាមួយក្លិននីកូទីនយ៉ាងខ្លាំងប៉ះពាល់មកលើសុខភាព ប្រជាពលរដ្ឋដែលរស់នៅជិតៗនោះយ៉ាងខ្លាំង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print