នគរបាលក្រុងបាត់ដំបងបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់សារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី នៅចំនុច ក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការក្នុងភូមិសាស្រ្តខាងលើ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ៥នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ រ័ត្ន បូរី ហៅតក់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ ស្រុឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ អុិន ស្រីមុី ហៅយួន ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤.ឈ្មោះ ថា រឹទ្ធីស័ក្ក ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥.ឈ្មោះ ជា ឡាយ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ចាប់យកសម្ភារៈវត្ថុតាងរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០៣ថង់ (ទម្ងន់១៣.២៤ក្រាម)ទាំងសំបក
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ទូរសព្ទដៃចំនួន០៥គ្រឿង
-កាំភ្លើងAK47កែច្នៃចំនួន០១ដើម
-កាណុងកាំភ្លើងចំនួន០១
-កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១ដើម
-សំបកគ្រាប់កាំភ្លើងចំនួន០១
-កូនថង់ប្លាស្ទិកថ្លាសម្រាប់ច្រករំលែកថ្នាំញៀនលក់ និង សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Pcx ពណ៍ខ្មៅ សេរីឆ្នាំ២០២៣ គ្មានស្លាកលេខ មានលេខតួនិងលេខម៉ាសុីន MLHKF4481P5319268
-ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki Nex ពណ៍ ស ក្រហម សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1AM-4368 មានលេខតួនិងលេខម៉ាសុីន MH8CE44D00010038
-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Wave ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL-2970 មានលេខតួនិងលេខម៉ាសុីន NF100M0039491។

...

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលក្រុងបាត់ដំបង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print