អាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង)  ក្រុងបាវិត 

ចែករំលែក៖

ខេត្តស្វាយរៀង: អាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៦នេះ បានចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតនៅសង្កាត់បាទី  ក្រុងបាវិត។

ក្នុងកិច្ចសម្របសម្រួលនេះ លោក ម៉ែន អេង អភិបាលរងខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា “ការអភិវឌ្ឍត្រូវដើរទន្ទឹមនឹងការគោរពសិទ្ធិ និងច្បាប់”។

អាជ្ញាធរខេត្តមិនត្រឹមតែការពារនូវអត្ថប្រយោជន៍ស្របច្បាប់ និងក្រពះរបស់បងប្អូនកម្មករដែលជាកម្លាំង ចលករនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជានិច្ចក្នុងការការពារ នូវបរិយាកាសវិនិយោគប្រកបដោយ សុវត្ថិភាព និងភាពយុត្តិធម៌សម្រាប់ម្ចាស់អាជីវកម្មផងដែរ។ លោកអភិបាលរងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ ត្រូវតែគោរពច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួន។

លោកអភិបាលរងខេត្ត ក៏បាន អំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់ត្រូវបន្តជឿជាក់លើការដោះស្រាយតាមរយៈយន្តការច្បាប់ និងអាជ្ញាធរដែនដី។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជំហរថា នឹងមិនអត់ឱនចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលរំលោភលើសិទ្ធិ ជាមូលដ្ឋានរបស់កម្មករនិយោជិត ឬធ្វើសកម្មភាពណាដែលបង្កឱ្យមានអសន្តិសុខ ក្នុងសង្គម។

ក្នុងករណីដែលមានការរឹងរូសមិនអនុវត្តតាមកិច្ចព្រមព្រៀង ឬបន្តរំលោភច្បាប់ការងារ អាជ្ញាធរ មានសមត្ថកិច្ចនឹងប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់តាមរយៈតំណាងអយ្យការ ដើម្បីចាត់ការ តាមនីតិវិធីជាធរមានដោយគ្មានការលើកលែង។ ការដោះស្រាយបញ្ចប់វិវាទនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃ ការដោះស្រាយវិវាទ ដែលមានការចូលរួម ពីកម្លាំងចម្រុះ និងមន្ទីរជំនាញ ដើម្បីប្រែក្លាយជម្លោះឱ្យទៅជាការយោគយល់ និងការបន្តកិច្ចសហការគ្នា ឡើងវិញ ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពសង្គម។

ជាលទ្ធផលនៃកិច្ចសម្របសម្រួលជាច្រើនម៉ោង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ភាគីពាក់ព័ន្ធទាំងអស់បានធ្វើការព្រមព្រៀងគ្នាលើចំណុចសំខាន់ៗ មានដូចជា៖
-ភាគីក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) យល់ព្រមផ្តល់ប្រាក់ចំនួន ១១០,០០០ USD (មួយរយ ដប់ពាន់ ដុល្លាអាមេរិកគត់) ជូនក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង ១០ និង៣០ នាទីព្រឹក ដើម្បីបើកប្រាក់ឈ្នួលជូនអ្នកម៉ៅការបន្ត និងបងប្អូនកម្មករសំណង់ទៅតាមចំនួនភាគរយ (ដូចមានបញ្ជីជូនភ្ជាប់) ។ ចំពោះទឹកប្រាក់ ៥% ស្មើនឹងទឹកប្រាក់ចំនួន ៣៩២,៥៨៥ USD ក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) នឹងបើកជូនក្រុមហ៊ុនសាងសង់ ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៦។

-ចំពោះទឹកប្រាក់ចំនួន ១១០,០០០ USD (មួយរយដប់ពាន់ ដុល្លាអាមេរិកគត់) ក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) និងកាត់កង់ត្រឡប់មកវិញពីទឹកប្រាក់ ៥% លើកទី២ ដែលត្រូវបើកនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ដោយត្រូវទទួលបានចំនួន ២៨២,៥៨៥ USD (ទឹកប្រាក់ត្រូវបើកបន្ទាប់ពីកាត់កងរួច) ។

...

មុននឹងបញ្ចប់នៃការចុះសម្របសម្រួលដោះស្រាយវិវាទការងារនេះ លោកបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ រហូតឈានដល់ ការបញ្ចប់វិវាទដោយសន្តិវិធី និងឈ្នះ-ឈ្នះ ទាំងសងខាង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print