ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានរងរបួសបាក់ជេីងនិងដងកាំបិតត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកកាលពីវេលាម៉ោង១០និង២៨នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាជនជាតិចិនមានឈ្មោះ លី ហ្វុងហាង ភេទប្រុស អាយុ២២ឆ្នាំ រងរបួស បាក់ជេីងខាងឆ្វេងឈឺឆ្អឹងដងកាំបិតនិងភ្លាត់ដៃខាងស្តាំ មានអាសយដ្ឋាននៅ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកzoomerx ពណ៌ក្រហម ធ្វេីដំណេីរចេញពីបុរីពិភពថ្មី ឆ្លងផ្លូវពីលិចទៅកេីតភ្លាមនោះស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់ ជិះម៉ូតូម៉ាកPCX ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពេញទុះហឹងបណ្តាលឱ្យភាគីខាងជនជាតិចិនរងរបួសបាក់ ជេីងខាងឆ្វេង ភ្លាត់ដៃខាងស្តាំនិងដងកាំបិត។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










