ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ១៩នាក់ ដែលបានប្រព្រឹត្តបទល្មើស៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៤ករណីផ្សេងគ្នា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវបង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់។

ករណីទី១៖ ឃាត់ខ្លួនជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចមុខខារ៉ាអូខេ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី បង្កដោយក្រុមក្មេងទំនើងឈ្មោះក្រុមត្រពាំងឈូក(TPC), ក្រុមក្មេងទំនើងឈ្មោះ វត្តសាមគ្គីរង្សី និងក្រុមក្មេងទំនើងចំនួន០២ក្រុមផ្សេងទៀតមិនស្គាល់ឈ្មោះ។

ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តល្មើសនៅចំណុចមុខអគារដឺភីក ក្នុងរថយន្តព្រុស ផ្លូវក្រសួងការបរទេស ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩:៤៨នាទី។ 

ករណីទី៣៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង០៨:១០នាទី។

ករណីទី៤៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ ៩៤E0 ផ្លូវលេខ១១៥ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩:៤៨នាទី។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print