ខ្សែបម្រើស្លាបរបស់អង់គ្លេស Raheem Sterling បានបញ្ចប់ការផ្លាស់ប្តូរទ្រនំថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លឹបយក្ស ហូឡង់Feyenoord ដែលត្រូវបានគ្រប់គ្រងដោយអតីតខ្សែប្រយុទ្ធ Robin van Persie។
Sterling ដែលមានអាយុ 31 ឆ្នាំចូលរួមជាមួយ Feyenoord រហូតដល់ចុងបញ្ចប់នៃរដូវកាល 2025/26 ។ ខ្សែបម្រើស្លាបសញ្ជាតិហ្សាម៉ាអ៊ីកសញ្ជាតិអង់គ្លេសត្រូវបាន Chelsea ដោះលែងកាលពីថ្ងៃទី ២៨ ខែមករា បន្ទាប់ពីមិនបានបង្ហាញខ្លួនឲ្យក្រុមតោខៀវពេញមួយរដូវកាល។
Sterling បាននិយាយនៅលើគេហទំព័ររបស់ក្លឹបថា “ក្នុងនាមជាកីឡាករឥតមានក្លឹបលេង ខ្ញុំមាន ឱកាសដើម្បីគ្រប់គ្រងជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំចង់ចំណាយពេលរបស់ខ្ញុំដើម្បីនិយាយជាមួយក្លឹប និងប្រធានគ្រូបង្វឹករបស់ពួកគេដើម្បីយល់កាន់តែច្បាស់អំពីតួនាទីដែលពួកគេនឹងផ្តល់សម្រាប់ខ្ញុំ ហើយធានាថាខ្ញុំអាចបន្ថែមតម្លៃពិតប្រាកដនៅក្នុងជំពូកបន្ទាប់នេះ។ ដោយបាននិយាយយ៉ាងលម្អិតជាមួយនាយកប្រតិបត្តិ Dennis te Kloese និង Robin (van Persie) ខ្ញុំជឿជាក់ថា Feyenoord គឺជាកន្លែងដែលខ្ញុំអាចរីករាយ និងបង្កើតខ្លួនខ្ញុំជាសមាជិកដ៏មានតម្លៃនៃក្រុម”។
ក្លឹបFeyenoord របស់លោក Robin van Persie លេងមិនបានល្អពីចុងខែតុលា ដោយឈ្នះតែ 6 ប្រកួតក្នុងចំណោម 19 ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។ ទោះបីជាមានទម្រង់លេងមិនសូវល្អក៏ដោយ ក៏ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខពីរក្នុងតារាលីគ Eredivisie ដោយមាន 17 ពិន្ទុតាមពីក្រោយក្រុម PSV៕










